ប្រយ័ត្ន​អោយ​មែន​ទែន Extensions នេះ​អាច​អោយ​អ្នក​ដទៃ​បញ្ជា Browser របស់​អ្នកបាន

Extensions មួយនេះមាន ឈ្មោះថា Shove វាអាចអោយ ជនមានបំណង អាក្រក់មួយ ចំនួន ប្រើប្រាស់វា ក្នុងផ្លូវ មិនល្អ ព្រោះ Extensions នេះមាន សមត្ថភាពអាច បញ្ជា (Remote) ពីចម្ងាយបាន អោយបើក គេហទំព័រផ្សេងៗ តាមអ្វី ដែលពួកគេ ចង់អោយ អ្នកបើក។

ប្រយ័ត្ន​អោយ​មែន​ទែន Extensions នេះ​អាច​អោយ​អ្នក​ដទៃ​បញ្ជា Browser របស់​អ្នកបាន

តាមពិតទៅវាក៏មានប្រយោជន៍ ព្រោះគោលបំណង គេបង្កើត Extensions នេះឡើង គឺដើម្បី មានភាពងាយស្រួល ក្នុងការ ទំនាក់ទំនង ឧទាហរណ៍ថា អ្នកបាន តម្លើង Extensions នេះ ចំណែកឯ មិត្តរបស់អ្នក ក៏បាន តម្លើងវា ដូច្នេះនៅ ពេលដែល មិត្តរបស់អ្នក បើកគេហទំព័រ ណាមួយ ហើយបើក Extensions នេះ ចុចឈ្មោះ សម្គាល់អ្នក ដែលបានចុះ ឈ្មោះលើវា នោះ Browser របស់អ្នក នឹងដំណើរការ លោតទៅកាន់ គេហទំព័រ ដែលមិត្ត របស់អ្នក កំពុងតែ បើកភ្លាម។

តែប្រសិនបើអ្នកតម្លើងវា មិនសូវជា មានសុវត្ថិភាព ឡើយ ព្រោះអី អាចអោយជន មានបំណង អាក្រក់បញ្ជា Browser របស់អ្នកបាន ដោយបង្កប់ ជាតំណរ ផ្សេងៗ និង Hack ចូលទៅកាន់ កុំព្យូទ័រ របស់អ្នកតែម្តង ដូច្នេះហើយ ប្រសិនបើអ្នក បានឃើញវា តម្លើងលើ Browser Chrome របស់ខ្លួន គួរតែ លុបវាចោល ភ្លាមទៅ កុំអោយមាន បញ្ហាទាន់។ តែបើអ្នក គិតថា អ្នកអាចដឹង ពីដំណើរការ វាច្បាស់លាស់ និង ចេះប្រើប្រាស់ វាត្រឹមត្រូវ អាចការពារ ខ្លួនបាន អ្នកអាច សាកល្បង ប្រើវាបាន។

សូមបញ្ជាក់ថា ដោយសារតែ Extensions នេះ វាមិនល្អ សម្រាប់ការបង្ហាញ ដូច្នេះយើងខ្ញុំ មិនអាច ដាក់តំណរ អោយបានទេ ហើយមិនអាច ប្រាប់ពីដំណើរការ វាបានក្បោះ ក្បាយឡើយ ព្រោះអាច អោយ មនុស្ស មួយចំនួន ប្រើប្រាស់វា ក្នុងផ្លូវ មិនត្រឹមត្រូវ តែយើងបាន ប្រាប់ឈ្មោះ វាខាងលើ រួចហើយ បើអ្នកឃើញ វាអ្នកអាច លុបវាចេញ។

  • ដោយ: Meng
  • 10:19 AM, 05 November
  • ប្រភព: Shove
  • Tag: ចំណេះដឹងទូទៅ