ធ្វើការ​ជាមួយ​គ្នា​មួយ​រយៈ ​គ្រូ​បង្វឹក​ The Voice Gwen និង Blake ស្រលាញ់​គ្នា​មែនទែន

ធ្វើការ​ជាមួយ​គ្នា​មួយ​រយៈ ​គ្រូ​បង្វឹក​ The Voice Gwen និង Blake ស្រលាញ់​គ្នា​មែនទែន

បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​អស់​ជា​ច្រើន​សប្ដាហ៍​ ពេល​នេះ​គ្រូ​បង្វឹក​កម្មវិធី​ប្រលង​ចម្រៀង​ The Voice ២០១៥អាមេរិក​ Gwen Stefani និង Blake Shelton បាន​ប្រកាស​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​ហើយ​។

 

ធ្វើការ​ជាមួយ​គ្នា​មួយ​រយៈ ​គ្រូ​បង្វឹក​ The Voice Gwen និង Blake ស្រលាញ់​គ្នា​មែនទែន

 

នា​ពេល​កន្លង​ទៅ​ ពាក្យ​លេច​ឭ​ចំណង​ស្នេហ៍​របស់​តារា​ទាំង​ពីរ​​បាន​ធ្វើ​ឲ្យ​មហាជន​មាន​មន្ទិល​សង្ស័យ​រក​ចម្លើយ​មិន​ឃើញ​។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​បាន​ស​បញ្ជាក់​ច្បាស់​ បន្ទាប់​ពី Blake​បាន​បក​ស្រាយ​​ទៅ​កាន់ E! News ថា គេ​និង Gwenគឺ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា។

 

កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ Gwenដែល​បាន​លែងលះ​ប្ដី​លោក Gavin Rossdale កាល​ពី​ខែ​សីហា​ ឆ្នាំ​នេះ​ បន្ទាប់​ពី​រៀបការ​បាន​១៣​ឆ្នាំ បាន​​ជិះយន្តហោះ​​ទៅ​កាន់​ទីក្រុង Nashville សហរដ្ឋអាមេរិក​ ​ដើម្បី​ចូលរួម​កម្មវិធី​ប្រគល់​រង្វាន់ CMA Awards ដែល​ជា​កន្លែង​ដែល​ Blake​ទៅ​សម្ដែង​និង​ឈ្នះ​ពាន​តារា​ចម្រៀង​ប្រុស​សំឡេង​ល្អ។
​​

​​​គ្រូ​បង្វឹក​ The Voice ២០១៥​​ទាំងពីរ​សុទ្ធ​តែ​ធ្លាប់​ឆ្លងកាត់​ជីវិត​មាន​គ្រួសារ ប៉ុន្តែ​ពួក​គេ​ទើប​តែ​លែងលះ​គ្រួសារ​នៅ​ឆ្នាំ​២០១៥​ដូច​គ្នា។ Gwen មាន​កូនប្រុស​៣​នាក់​ រួមមាន Kingston, ZumaនិងApollo ។

 

ធ្វើការ​ជាមួយ​គ្នា​មួយ​រយៈ ​គ្រូ​បង្វឹក​ The Voice Gwen និង Blake ស្រលាញ់​គ្នា​មែនទែន

 

ចុចអាន៖Selena Gomez ​និយាយ​ផ្ទាល់​មាត់​ពី​ព័ត៌មាន​​​​ស្នេហា​ជា​មួយ ​Brooklyn Beckham

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖​mirror