[ព័ត៌មាន] Apple កំពុងពិចារណា បញ្ចេញ iPhone 7 ឆ្នាំក្រោយ អោយបាន លឿនជាងមុន

[ព័ត៌មាន] Apple កំពុងពិចារណា បញ្ចេញ iPhone 7 ឆ្នាំក្រោយ អោយបាន លឿនជាងមុនក្រុមហ៊ុន Apple កំពុងពិចារណា នឹងដាក់បញ្ចេញលក់ iPhone 7 នាឆ្នាំក្រោយនេះ អោយបានលឿនជាងមុន… នេះបើតាម របាយការណ៍ពី AppleInsider។ គួររំលឹកថា ពីដំបូង Apple ដាក់បញ្ចេញ iPhone (1/2G/3G) របស់ខ្លួន អំឡុងខែ មិថុនា ពាក់កណ្តាលឆ្នាំ ហើយបាន ផ្លាស់ប្តូរ មកដាក់បញ្ចេញ នាខែ កញ្ញា វិញ ចាប់តាំងពី iPhone 4s រហូតដល់ ម៉ូដែលបច្ចុប្បន្ន។ ប៉ុន្តែ បើតាម AppleInsider បានអោយដឹងថា iPhone 7 អាចនឹង ផ្លាស់ប្តូរមក បង្ហាញខ្លួន នាពាក់កណ្តាលឆ្នាំ វិញម្តង។

ប្រភព បានបន្តថា Apple កំពុងព្យាយាម ពន្លឿន វដ្តការផលិត iPhone 7 អោយបាន លឿនជាង ធម្មតា ហើយវា កំពុងដំណើរការ នៅឡើយ ដូចនេះ គំរោង អាចនឹងផ្លាស់ប្តូរ អាស្រ័យលើ ស្ថានការណ៍។ Apple ត្រូវបាន គេដឹងទៀតថា នឹងធ្វើអោយ iPhone Plus អេក្រង់ធំ 5.5 អីុង ខុសប្លែកពី 4.7 អីុង តាមរយៈ ការបំពាក់ អង្គចងចាំរហូត 3GB ដល់ iPhone 7 Plus ចំណែក iPhone 7 ធម្មតា នឹងមាន អង្គចងចាំតែ 2GB នោះទេ៕
ប្រភព: AppleInsider» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] Apple កំពុងពិចារណា បញ្ចេញ iPhone 7 ឆ្នាំក្រោយ អោយបាន លឿនជាងមុន已关闭评论
  • 721 views
  • Hide Sidebar
    A+
Publish on:2015/11/05  Category:apple-ios