[ព័ត៌មាន] Tony Fadell ថា Steve Jobs ចង់ធ្វើ គំរោង រថយន្ត Apple តាំងពី 8 ឆ្នាំមុនម៉្លេះ

[ព័ត៌មាន] Tony Fadell ថា Steve Jobs ចង់ធ្វើ គំរោង រថយន្ត Apple តាំងពី 8 ឆ្នាំមុនម៉្លេះលោក Tony Fadell ដែលជា អតីតអ្នករចនាម៉ូដ iPod ម៉ូដែលដំបូង អោយ Apple បានប្រាប់អោយដឹង កាលពីពេលថ្មីៗនេះថា លោក និង អតីតស្ថាបនិក Apple Steve Jobs ធ្លាប់បាន ពិភាក្សាគ្នា អំពី ការផលិត រថយន្ត ក្រោយពេលការដាក់បញ្ចេញ iPhone ជំនាន់ទីមួយ តាំងពីឆ្នាំ 2007 មកម៉្លេះ… នេះបើតាម បទសំភាស របស់លោក ជាមួយ សារព័ត៌មាន Bloomberg។
Fadell ដែលកាលនោះ ជា នាយករង Apple ម្នាក់ដែរ បានបន្តថា គាត់ បានផ្លាស់ប្តូរយោបល់ជាមួយ Jobs អំពី ការរចនាម៉ូដ រថយន្តរបស់ Apple ដូចជា សួរថា “បើយើង ផលិតរថយន្ត តើយើង ផលិតវា យ៉ាងដូចម៉្តេច? តើ តាប្លូវា នឹងមានមុខមាត់យ៉ាងម៉េច? ចុះ កៅអីអង្គុយ និងប្រភេទថាមពលអ្វី (សាំង, ម៉ាស៊ូត…) នឹងប្រើ ដើម្បីដំណើរការវា?”។ នៅខណៈនោះ Jobs បានសំរេចចិត្ត ផ្អាកគំរោងរថយន្តនោះ ដាក់មួយអន្លើរ ពីព្រោះ ពេលនោះ ឧស្សាហកម្ម រថយន្ត កំពុងដាំក្បាលចុះក្រោម ហើយ Apple កំពុងផ្តោតអារម្មណ៍ ធ្វើយ៉ាងណា អោយ iPhone ដំបូងរបស់ខ្លួន ទទួលបាន ជោគជ័យធំ។ បើតាម ពាក្យលេចលឺកាលពីថ្មីៗនេះ បានអោយដឹងថា Apple កំពុងសម្ងំ ផលិតរថយន្តអគ្គិសនី ដែលអាចបើកបរដោយខ្លួនឯងបាន ហើយថា Tim Cook បានផ្តល់ភ្លើងបៃតង ដល់គំរោងនេះ អោយវា ដំណើរការរហូតបាន សំរេច និងមាន គំរោងបង្ហាញខ្លួន ជាសាធារណៈ នាឆ្នាំ 2019 ខាងមុខនេះ៕
ប្រភព: Bloomberg» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)