សង្រ្គោះ​ផែនដី​ សង្រ្គោះ​កុមារ

សង្រ្គោះ​ផែនដី​ សង្រ្គោះ​កុមារ

សាកល​វិទ្យាល័យ​វេស្ទើន​នឹង​មាន​រៀបចំ​កម្មវិធី “Save the Earth Save Children” ដែល​ដឹកនាំ​និង​រៀបចំ​ដោយ​ក្រុម​និស្សិត​សាកល​វិទ្យាល័យ​វេស្ទើន​កំពុង​សិក្សា​ក្នុង​ថ្នាក់​បរិញ្ញា​បត្រ​អន្តរ​ជាតិ។ គោល​បំណង​សំខាន់​នៃ​ការ​រៀប​ចំ​កម្មវិធី​នេះ​ គឺ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​កុមារ​កំព្រា​នៅ​មជ្ឈ​មណ្ឌល​ពន្លឺ​អនាគត​កុមារ។​ នៅ​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​មាន​ការ​សម្តែង​រាំ​ ច្រៀង​ទោល ច្រៀង​ជា​ក្រុម ការ​សម្តែង​រឿង​ខ្លី និង​កម្មវិធី​សប្បាយៗ​ជា​ច្រើន​ទៀត​ ដែល​ចូល​រួម​ដោយ​ក្រុម​តារា​សម្តែង​កិត្តិយស​ជា​ច្រើន​រូប។

 

សង្រ្គោះ​ផែនដី​  សង្រ្គោះ​កុមារ
ប្រធាន​បទ​សំខាន់​ក្នុង​កម្មវិធី​នេះ​ គឺ​ផ្តោត​លើ​បម្រែ​បម្រួល​នៃ​កម្តៅ​ផែន​ដី​និង​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្សេងៗ​ដែល​ពិភពលោក​កំពុង​តែ​ទទួល​រង​គ្រោះ ដែល​បញ្ហា​ទាំង​អស់​នេះ​នឹង​ចែក​រំលែក​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ និង​អម​ដោយ​ខ្សែ​វីដេអូ​ចង​ក្រង​ដោយ​ក្រុម​និស្សិត​ទាំង​អស់​ដែល​បាន​ស្រាវ​ជ្រាវ​កន្លង​មក។​
 

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​បណ្តា​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​គាំទ្រ​និង​ចូលរួម​សហការ ក្នុង​នោះ​មាន ក្រុម​ហ៊ុន​ Sabay​ (Sabay Digital Corp.), ក្រុមហ៊ុន Coca Cola, រោងភាពយន្ត Legend និង Mike Burger House ។
 

ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ទាំង​អស់​គ្នា​ ក្រុម​និស្សិត​យើង​ខ្ញុំ​ទាំង​អស់​សូម​គោរព​អញ្ជើញ​មិត្តៗ​និស្សិត​សាកល​វិទ្យាល័យ​នានា​ចូល​រួម​ដោយ​មេត្រី​ភាព ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ពី​ពួក​យើង​ទាំង​អស់​គ្នា។
 

កម្មវិធី​នេះ​មាន​ដាក់​លក់​សំបុត្រ​នៅ​គ្រប់​សាខា​សាកល​វិទ្យាល័យ​វេស្ទើន​នៅ​រាជ​ធានី​ភ្នំពេញ។ ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ៧០​% និង​មជ្ឈ​មណ្ឌល​កុមារ​កំព្រា ៣០%។ ទូរស័ព្ទ​ទាក់​ទង​ទិញ​សំបុត្រៈ 097​9996893, 017242446 និង 098531053​៕