អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA


អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA

មាន​អាយុ​ទើប​តែ​១៧​ឆ្នាំ​ យុវជន​​កូន​កាត់​តៃវ៉ាន់​-ប្រេស៊ីល ​​សញ្ជាតិ​អាមេរិកាំង​​ម្នាក់​ បាន​ទទួល​សញ្ញាបត្រ​​​​ពី​សាកលវិទ្យាល័យ​​​​​​ ដោយ​បាន​​ពិន្ទុ​​ខ្ពស់​ និង​បាន​​​​​​​​ធ្វើ​ការ​​​​​​​ក្នុង​គម្រោង​មួយ​​ឲ្យ​ទីភ្នាក់ងារ​អាវកាស NASA ថែមទៀត​។

 

 អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA
 

 
Daily Mail ​​បាន​បញ្ជាក់​ថា​យុវជន​ឈ្មោះ​ Moshe Kai Cavalin រូប​នេះ មក​ពី​​ទី​ក្រុង San Gabriel រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​ចូល​រៀន​នៅសាលា East Los Angeles College តាំង​ពី​អាយុ​​៨​ឆ្នាំ​​​ និង​បញ្ចប់​ការ​សិក្សា​​ទទួល​បាន​លទ្ធផល​​ពិន្ទុ​សិក្សា GPA ខ្ពស់ គឺ 4.0 ​នៅ​អាយុ​១១​ឆ្នាំ​។ នៅ​អាយុ​១៥​ឆ្នាំ Moshe បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យកាលីហ្វ័រញ៉ា​ (University of California) ហើយ​ទទួល​បាន​សញ្ញាបត្រ​​បិរញ្ញាបត្រ​ផ្នែក​​​​គណិតវិទ្យា។ បច្ចុប្បន្ន​ Moshe ​វ័យ​១៧​ឆ្នាំ​ បាន​កំពុង​​​តែ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​អនឡាញ​តាម​រយៈ​សាកលវិទ្យាល័យ​ Brandeis ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​​អ៊ីនធឺណិត។ ​​​​

 

ក្រៅ​តែ​ពី​ការ​សិក្សា Moshe មាន​ចំណាប់​អារម្មណ៍​ច្រើន​លើ​បច្ចេកវិទ្យា​​ និង​ខាង​យន្តហោះផង​ដែរ។ គេ​បាន​​ចំណាយ​ពេល​ច្រើន​​ធ្វើ​ការ​ឲ្យ​​​​ទី​ភ្នាក់​ងារ​អវកាស​អាម៉េរិកាំង​ NASA នូវ​គម្រោង​​​​​​បច្ចេកវិទ្យា​​​មួយ​អំពី​កាមេរ៉ា​ឈ្លប​ការណ៍​នៅ​លើ​យន្តហោះ​​ធំ និង​យន្តហោះ Drone បន្ទាប់​ពី​បាន​ជាប់​​ជា​បេក្ខជន​កម្មសិក្សា​នៅ​ទី​នោះ។ Moshe ជា​មនុស្ស​​នៅ​វ័យ​ក្មេង​ ហើយ​​ឆ្លាត​​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ទី​នោះ​ កោត​សរសើរ​គ្រប់​គ្នា។

 

អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA
 

 
លោក​ Ricardo Arteaga ដែល​ជា​អ្នក​​​ណែ​នាំ និង​មើល​ការ​ខុស​ត្រូវ​លើ Moshe ក្នុង​អង្គការ NASA បាន​និយាយ​ថា ខាង​ NASA ​ត្រូវ​ការ​​អ្នក​មាន​ចំណេះ​ដឹង​ផ្នែក​ Software ជា​ពិសេស​​ការ​ដោះ​ស្រាយ​បញ្ហា​​តាម​គណិតសាស្ត្រ (Mathematical Algorithms ) ហើយ Moshe ជា​មនុស្ស​សក្ដិបំផុត ដោយ​សារ​តែ​គេ​​ជា​ក្មេង​ឆ្លាត ​ជា​មនុស្ស​ស្ងៀម​ស្ងាត់​តែ​​​ពេញ​ចិត្ត​នឹង​ការងារ​ និង​​ធ្វើ​​ដោយ​រីករាយ។​​​​​​

 

ទាំង​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ Moshe ក៏​មាន​សរសេរ​សៀវភៅ​អំពី​​​​ភាព​ជោគ​ជ័យ​និង​ស្នាដៃ​ខ្លួន​សម្រេច​បាន​ផង​ដែរ​ ដែល​សៀវភៅ​ទាំង​​នោះ​គឺ​លក់​ដាច់​​ខ្លាំង គឺ​ចំណង​ជើង ” I was able to reach the stars but others can reach the Milky Way”និងសៀវភៅ ” We Can Do” សរសេរ​ឡើង​ក្នុង​ឆ្នាំ​២០១១។

 

អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA
 

 
ជា​​​ជំហាន​​បន្ទាប់​នា​​ថ្ងៃ​អនាគត Moshe បាន​ឲ្យ​ដឹង​ថា​រូប​គេ​​មាន​បំណង​បន្ត​ការ​សិក្សា​បន្ថែម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts មុន​នឹង​​​ចាប់​ផ្ដើម​អាជីវកម្ម​ក្រុមហ៊ុន​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីនធឺណិត​ដោយ​ខ្លួន​ឯង៕

 

 
អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA
 

 

អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA

 
អាយុ​​​​១៧​ឆ្នាំ​ បញ្ចប់​​បរិញ្ញាបត្រ​ និង​បាន​ធ្វើ​ការ​ឲ្យ NASA

 

 

ចុចអាន៖ លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

ចុចអាន៖ លោក​តា​អាយុ៨៦​ឆ្នាំ​ប្រលង​បាក់​ឌុប​លើក​ទី១៥ ដើម្បី​ចូល​រៀន​សាកលវិទ្យាល័យ

 

​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail , cctv