និស្សិត​ខ្មែរ​ទទួល​បាន​ជ័យ​លាភី​លេខ​បី​​​លើ​ឆាក​អាស៊ាន​ ក្នុង​​ការ​ប្រកួត​សំណេរ ​

និស្សិត​ខ្មែរ​ទទួល​បាន​ជ័យ​លាភី​លេខ​បី​​​លើ​ឆាក​អាស៊ាន​ ក្នុង​​ការ​ប្រកួត​សំណេរ ​

និស្សិត​ខ្មែរ​មួយ​រូប​ទើប​តែ​ទទួល​គ្រឿង​ឥស្សរិយយស​​ ចំណាត់​ថ្នាក់​លេខ​បី​ កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​នេះ នៅ​ឯ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ លើ​ការ​ប្រកួត​ប្រជែង​សំណេរ​ ក្រោម​ប្រធានបទ​ «សារសំខាន់​ និង បញ្ហា​ប្រឈម​ សម្រាប់​ការ​លើក​កម្ពស់​​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី​សម្រាប់​ក្មេងៗ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍» ដែល​រៀប​ចំ​ឡើង​ដោយ​ ASEAN Academy of Engineering and Technology (AAET) ។

 

លោក យ៉ាន់ ឧត្ដម​ វ័យ​ ២៥ ឆ្នាំ​ អតីត​សិស្ស​វិទ្យាល័យ ១០ មករា​ខេត្ត​សៀមរាប ដែល​​បាន​យក​ឈ្នះ​បេក្ខជន​​រាប់​ពាន់​​នាក់​ផ្សេង​ទៀត​មក​ពី​ ប្រទេស​ទាំង​ដប់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ រហូត​ទទួល​បាន​ជ័យ​លាភី​លេខ​បី​ បាន​​ប្រាប់​ Sabay ឱ្យ​ដឹង​ថា​ លោក​បាន​​ដាក់​​ពាក្យ​ប្រកួត​និង​ផ្ញើ​​​អត្ថបទ​របស់​លោក​​ទៅ​កាន់​ ភ្នាក់​ងារ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ​ តាំង​ពីរ​ខែ​មករា ឆ្នាំ ២០១៤​ម្ល៉េះ​ ប៉ុន្តែ​ទើប​តែ​ទទួល​​​វិញ្ញាបនបត្រ​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា​នៅទីក្រុង​ ​កូឡាឡាំពួរ។

 

 

និស្សិត​ខ្មែរ​ទទួល​បាន​ជ័យ​លាភី​លេខ​បី​​​លើ​ឆាក​អាស៊ាន​ ក្នុង​​ការ​ប្រកួត​សំណេរ ​

 

 

ដោយ​សារ​ការ​ស្រឡាញ់​ចូល​ចិត្ត​ការ​សរសេរ​អត្ថបទ និង ការ​ធ្លាប់​ប្រកួត​​ប្រជែង​ក្នុង​កម្មវិធី​​ផ្សេងៗ​ច្រើន​ដង បូករួម​ទាំង​ ការ​បរាជ័យ​ជា​ច្រើន​ដង​ផង​ ទើប​ជំរុញ​​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​ និង​ នយោបាយ​ នៅ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ​រូប​នេះ​ កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​ស្រាវជ្រាវ​ ដើម្បី​ប្រកួត​ប្រជែង​​​សំណេរ​ក្នុង​កម្មវិធី​ផ្សេងៗ​ទទួល​បាន​ជោគជ័យ។
​​​​​​​​

 

 

 

កម្មវិធី​ នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ AAET ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​ជា​​លើក​ទី​បី​ហើយ​​​ សម្រាប់​ជ័យ​លាភី​លេខ​មួយ​បាន​ទៅ​លើ​បេក្ខជន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ និង ជយលាភី​លេខ​ពីរ​បាន​ទៅ​លើ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​កម្ពុជា​ទទួល​បាន​លេខ​បី៕

 

 

អត្ថបទ៖ ណេង ណេង​