សម្តេចតេជោ ហ៊ុន សែន ប្រកាសអញ្ជើញ អ្នកសិល្បៈល្បីៗ រួមគ្នាប្រគំតន្រ្តី នៅថ្ងៃ ២៤-២៥ វិច្ឆិកា

ភ្នំពេញ ៖ បើទោះបីជា គ្មានពិធីប្រណាំងទូក តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស អញ្ជើញ អ្នកសិល្បៈល្បីទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា រួមគ្នាប្រគំតន្រ្តី នៅថ្ងៃ២៤-២៦ ខែវិច្ឆិកា នេះ ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ។

ក្នុងពិធីសម្ពោធ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៣ នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានកោះអញ្ជើញ អ្នកសិល្បៈទាំងអ្នកចាស់ និងអ្នកថ្មី ដូច ជាជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol, The Voice ក៏ដូចជាម្ចាស់ជ័យលាភី ប្រលងចម្រៀង នៅតាមស្ថានីយ៍ទូរទស្សន៍នានា ចូលរួមប្រគំតន្រ្តី ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្អាកពិធីប្រណាំងទូក និងបណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ ដោយសារតែបញ្ហាទឹកទន្លេ មានកម្រិតទាប និងត្រូវបង្វែថវិកា រៀបចំពិធីនេះ ទៅជួយសង្រ្គោះស្រូវ ប្រជាពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួត ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសអញ្ជើញ អ្នកសិល្បៈល្បីៗ រួមគ្នាប្រគំតន្រ្តី នៅថ្ងៃ ២៤-២៥ វិច្ឆិកា