មេដឹកនាំ​៣រូប​ ជាប់​​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​​ឆ្នាំ២០១៥

មេដឹកនាំ​៣រូប​ ជាប់​​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​​ឆ្នាំ២០១៥

​ទស្សនាវដ្ដី​ Forbes បាន​ចាត់​ថ្នាក់​បញ្ជី​ថ្មី​នៃ​មនុស្ស​​​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ឆ្នាំ២០១៥ ​ដែល​កំពូល​គេ​ នៅ​តែ​ជា​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លាឌីមៀ​ ពូទីន និង​តាម​ពីក្រោយ​ដោយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អេនជេឡា ម៉ាគេល និង​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា។ ​

 

មេដឹកនាំ​៣រូប​ ជាប់​​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​​ឆ្នាំ២០១៥

 

នេះ​ជា​ឆ្នាំ​ទី​៣​ជាប់​ៗ​គ្នា​ដែល​​ លោក​ពូទីន ​បាន​ឈរ​លើ​គេ​ក្នុង​បញ្ជី​នេះ​ ដែល​​​​បង្ហាញ​​ប្រាប់​ពិភពលោក​ថា​លោក​​ជា​មេដឹកនាំ ដែល​មាន​អំណាច​គ្រប់​គ្រាន់​ អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ និង​បាន​ជោគ​ជ័យ។ ទោះ​បី​​រុស្ស៊ី​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​ជា​​បន្ត​បន្ទាប់ក្រោយ​ពី​កាត់​យក​ដី​តំបន់​គ្រីមៀ​ពី​ប្រទេស​អ៊ុយក្រែន និង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់​ចុះក៏ពិត​មែន ប៉ុន្តែ​និន្នាការ​ប្រឆាំង​ទាំង​នោះ​ មិន​បាន​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយ​ភាព​​លោក​ពូទីន​ឡើយ។

 

​ម្យ៉ាង​វិញ​ទៀត ​កាល​ពី​ដើម​ខែ​តុលា ​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី ដែល​​ធ្វើ​ឲ្យ​កង​កម្លាំង​ណាតូ និង​អាមេរិក​​ ចុះ​ថមថយ ​និង​​បាន​ពង្រឹង​ឥទ្ធិពល​​រុស្ស៊ី​​។

 

មេដឹកនាំ​៣រូប​ ជាប់​​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​​ឆ្នាំ២០១៥

 

បុគ្គល​មាន​ឥទ្ធិ​ពល​លំដាប់​ទី​ពីរ គឺ​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ អេនជេឡា ម៉ាគេល ​ដោយ​សារ​អ្នក​ស្រី​បាន​​ដោះ​ស្រាយ​បញ្ហា​​​ជន​ភៀស​ខ្លួន​ស៊ីរី និង​វិបត្តិ​បំណុល​ក្រិក​ ជួយ​ឲ្យ​អ្នក​ស្រី​​​កាន់​តែ​មាន​ឥទ្ធិពល​។

 

​​
ចំណែក​​ទី​បី ជា​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា។ ​ប្រភព Fobes សរសេរ​ថា ចាប់​​តាំង​ពី​លោក​ចូល​កាន់​ជា​ប្រធានាធិបតី​​អាណត្តិ​ថ្មី​កាល​ពី​ឆ្នាំ​មុន ប្រជាប្រិយភាព​លោក​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ៕

 

មេដឹកនាំ​៣រូប​ ជាប់​​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​​ឆ្នាំ២០១៥

 

ចុចអាន៖ ចាប​រាប់​ពាន់​ក្បាល​ហើរ​ចេញ​ជា​ទម្រង់​មុខ​​ពូទីន​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ sputniknews