កម្លាំងនគរបាល ចាប់ខ្លួនជនសង្ស័យ ពីរនាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីគ្រឿញៀន

ភ្នំពេញ ៖ ក្រោយពីកម្លាំងនគរបាល មានការតាមដានជាច្រើនថ្ងៃ រួចមក នគរបាលក្រុង សហការ ជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួន ជនសង្ស័យ២នាក់ ប្តីប្រពន្ឋពាក់ព័ន្ធករណីគ្រឿងញៀន កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អេរក្រុងកំពង់ឆ្នាំងខេត្ត កំពង់ឆ្នាំង ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ  ឈ្មោះ សោម សំណាង ភេទប្រុស អាយុ២៦ ឆ្នាំ និងឈ្មោះ កាញ់ វណ្ណា អាយុ៣០ឆ្នាំ  ជាប្តីប្រពន្ធគ្នា មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងខេត្ត កំពង់ឆ្នាំង ។

មន្រ្តីនគរបាលបានបន្តថា មុនឈានដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ខាងលើនេះបាន ដោយសមត្ថកិច្ច បានទទួលព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋពីសកម្មភាព ក្រុមគ្រួសារខាងលើ បានលបលួចលាក់ ចែកចាយថ្នាំ ញៀននៅនឹងផ្ទះរាល់ថ្ងៃ  បន្ទាប់មក សមត្ថកិច្ចបានដាក់កម្លាំងឃ្លាំមើលនិងស្រាវជ្រាវឃើញថា គ្រួសារខាងលើ នេះ ពិតជាបានធ្វើសកម្មភាពពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនទើបនៅព្រឹកថ្ងៃទី ០៤ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានរៀបចំផែនការតាមជំនាញចាប់ខ្លួនតែម្តង ។

នៅពេលចាប់ខ្លួនវត្ថុតាងជាក់ស្តែង ដែលសមត្ថកិច្ចដកហូត បាន មានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៧ កញ្ជប់តូច ទូរសព្ទ័ដៃ១គ្រឿង ប្រាក់៣០ម៉ឺនរៀល ស្លាកលេខម៉ូតូ១ កន្ត្រៃ២កាំបិតកាកុក១  ដាវសាម៉ូរ៉ៃ២ ដើមនិងនិងឧបករណ៍ សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ឋ ត្រូវបាននគរបាលក្រុងនិងខេត្ត កសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការ តាមនិតិវិធីច្បាប់ ៕