ក្រុមកាងារចំរុះខេត្ត ចុះសាកសួរសុខទុក្ខ គ្រួសារកុមារីរងគ្រោះ ដោយការចាប់រំលោភ រួចវាយសម្លាប់ បំបិទបំភ្លៃថា ជាគ្រោះថ្នាក់ចរាចរណ៍

កំពង់ឆ្នាំង ៖ ក្រោយពីទទួលបានព័ត៌មាន ករណីយុវតីអាយុ១៤ឆ្នាំម្នាក់ ត្រូវយុវជន២នាក់ ក្នុងចំណោម៤នាក់ ចាប់រំលោភបានសំរេច រួចវាយក្បាលប៉ុនប៉ងសម្លាប់ បំបិតមាត់តែមិនស្លាប់ និងបានរៀបចំគម្រោង បំភ្លៃថា នាងមានគ្រោះថ្នាក់ ចរាចរណ៍ត្រូវម៉ូតូបុក រហូតមកដល់ពេលនេះ អស់រយៈពេលជាង១ខែហើយ សមត្ថកិច្ច មិនទាន់ស្រាវជ្រាវ រកឃើញមុខសញ្ញាជនសង្ស័យឃើញនៅឡើយនោះ ។

លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចង្អុលបង្ហាញ និងដាក់បញ្ជាលោក ម៉ម ឈឿម ប្រធានមន្ទីរ ព័ត៌មានខេត្ត និងជាប្រធានក្រុមការងារចំរុះថ្នាក់ខេត្ត  នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៤ ខែ វិឆ្ឆិកា ឆ្នាំ២០១៥ ឲ្យដឹកនាំប្រធាន មន្ទីរពាក់ពន្ធ័ក្នុងខេត្ត ចុះទៅសាកសួរសុខទុក្ខ និងពាំនាំយកអំណោយទៅផ្តល់ជូន គ្រួសារកុមារីរងគ្រោះរងរបួសធ្ងន់ ។

លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត បានមានប្រសាសន៏ថា ក្រោយពីមានការចុះផ្សាយ ព័ត៌មាន ពីរឿងកុមារីរងគ្រោះ អាយុ១៤ ឆ្នាំ ត្រូវយុវជន២នាក់ចាប់រំលោភ និងបានវាយក្បាលប៉ងសម្លាប់ តែមិនស្លាប់ គឺគ្រាន់តែរងរបួសធ្ងន់ ក្រោយមកការបំភ្លៃថា ជារឿងគ្រោះថ្នាក់ចរាចរណ៏វិញនោះ  ត្រូវបានលោកអភិបាល ខេត្ត ក៏បានចាត់អោយលោក នាំមន្ត្រីរាជការ មកសាកសួរសុខទុក្ខគ្រួសារខាងលើនេះ ។

លោកស្រី វរៈសេសីយត្រី មាស សុម៉ាលី  តំណាងឲ្យលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៏ថាៈ សូមកុំអោយគ្រួសាររងគ្រោះព្រួយបារម្មណ៏ ព្រោះសមត្ថកិច្ចនគរបាលខេត្ត កំពុងចំណាត់ការក្នុងរឿង នេះយ៉ាង សកម្មរឿងនេះវាស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបង្កេត វាមិនស្ថិតក្នុងបទល្មើសជាក់ស្តែងឡើយ ព្រោះតែកើត ហេតុជិត២ខែមកហើយ។

អភិបាលរងក្រុងកំពង់ឆ្នាំង លោកស្រី មាស សាម៉េត បានមានប្រសាសថា ចំពោះកូនតូចៗ២នាក់ ដែលជាកូន គ្រួសាររងគ្រោះខាងលើ លោកស្រីនឹងជួយសម្រួលធ្វើសំបុត្រកំណើត និងអោយបាន ចុះ ឈ្មោះ ចូលរៀន។ ក្នុងនោះដែរ លោកស្រី ឈឹម ចាន់សុក ប្រធានមន្ទីរកិច្ចនារីខេត្ត បានជួយឧបត្ថមខោអាវសម្រាស់ សិស្សដល់ ក្មេងទាំង២ខាងលើម្នាក់ ២កំប្លេ សៀវភៅ ២០ក្បាល និងប៊ិច ៥ដើម ខោអាវនៅផ្ទះ ៦កំប្លេ និងថវិការ៥ម៉ឺនរៀល។

លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាល ខេត្តឧបត្ថម១០ម៉ឺន លោកថោង ចំរើនប្រធានមន្ទិរសង្គមកិច្ច ឧបត្ថមអង្ករ៥០ គីឡូក្រាមថវិការ៥ម៉ឹនរៀល  និង លោកម៉ម ឈឿម ប្រធាន មន្ទីរព័ត៌មាន ថវិការ ១០ម៉ឺនរៀល ។

សូមរម្លឹកថា កុមារី អាយុ១៤ឆ្នាំម្នាក់ ត្រូវយុវជន២នាក់ ក្នុងចំណោម៤នាក់ចាប់រំលោភបានសំរេច រួចបាន វាយ បំបែកក្បាលប៉ង សម្លាប់ តែមិនស្លាប់ គ្រាន់តែរងរបួសរធ្ងន់ធ្ងរ ហើយត្រូវបានបំភ្លៃព័ត៌មានថា ជាករណីគ្រោះថ្នាក់ ចរាចរ ណ៏ ទៅវិញ ប៉ុន្តែក្រោយមក៩ថ្ងៃ បន្ទាប់ពីនាងដឹងខ្លួននៅមន្ទីរពេទ្យកាលម៉ែត ក្រុងភ្នំពេញ បានប្រាប់ ឪពុកម្តាយ គឺជាករណីចាប់រំលោភ ទើបប្តឹងមកសមត្ថកិច្ចអោយចាត់ការ ក្នុង រឿង នេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅជិតសាលា រៀនក្រុង កំពង់ឆ្នាំង ខណៈរូបនាងនិងមិត្តភក្រម្នាក់ទៀតត្រឡប់មកពីមើលការប្រគុំតន្ត្រីវិញ ។

យុវតីរងគ្រោះឈ្មោះ ស ស ហ មានអាយុ១៤ឆ្នាំ  មានឪពុកឈ្មោះ ដួង ហៀប  អាយុ៤១ឆ្នាំ មុខរបរកម្មករ សំណង់  ម្តាយឈ្មោះ ហែម ណារិន  មានកូន៦នាក់ ស្រី២នាក់ ជាគ្រួសារក្រីក្រ គ្មានផ្ទះសម្បែងរស់នៅទេ សព្វថ្ងៃបានស្នាក់នៅសំយ៉ាបផ្ទះរបស់ ស្រ្តីឈ្មោះ ប៊ុន សុផាណា នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាងមួយឆ្នាំហើយនិងជួយឧបត្ថម្ភម្ហូប អាហារ ម្តងម្កាលពេលមានការខ្វះខាតខ្លាំង ។

កុមារីរងគ្រោះត្រូវបានគ្រូពេទ្យបានវះកាត់ ឆ្អឹងលលាដ៍ក្បាលមួយដុំធំយកមកចិញ្ចឹមផ្សាំក្នុងពោះ ដើម្បីព្យាបាលរបួស ក្នុងខួរ ក្បាល  ហើយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាង មុខនេះ គ្រូពេទ្យតម្រូវអោយនាងទីវះកាត់យកលលាដ៏ក្បាលប៉ះនិងដេរភ្ជាប់ក្បាលវិញ។

ដោយសារក្រុមគ្រួសារក្រីក្រ សុំអំពាវនាវ ដល់សម្តេច  លោកជំទាវ  ឯកឧត្តម និង លោកជំទាវ សប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកាក្នុងការវះកាត់ និងព្យាបាលជម្ងឺ ដោយសេចក្តីអនុគ្រោះផង៕ 