ឪពុកស្លាប់ ដោយសាររន្ទះបាញ់ ខណៈកូនកំពង់ បោះជំរំយុវជន

កំពង់ធំ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង៦និង៤០នាទី ក្នុងក្រុមគ្រួសារលោកស្រី នី សាត អាយុ៣៩ឆ្នាំ រស់នៅភូមិស្រះសំបួរ   ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុក្ខជាទម្ងន់ ដោយលោក ណុង នីម អាយុ៤២ឆ្នាំ បានស្លាប់ដោយសាររន្ទះបាញ់ វេលាម៉ោង ៦និង៤០នាទី ខណៈពេលកូនស្រី ណុយ  ដានេ ជាយុវ សិស្សរៀននៅ វិទ្យាល័យ ហ៊ុនសែន តាំងគោក កំពុងជាប់រវល់បោះជុំរំយុវជន នៅឯវិទ្យាល័យកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ។តាមការរៀបរាប់របស់លោកស្រី នី សាត ត្រូវជាភរិយារបស់សព បានឲ្យដឹងថាក្រុមគ្រួសារគាត់មានចំនួន សមាជិកចំនួន៥នាក់  ក្នុងនោះមានជីដូនចាស់ ត្រួវជាម្តាយរបស់លោកស្រី  ស្វាមី ណុង នីម  រូបនាងខ្ញុំជាភិយា
កូនស្រីទី១ ឈ្មោះ ណុង ដានេ និងកូនស្រីទី២ ឈ្មោះ ណុង ស្រីណាក់ ។

លោកស្រីបានបន្តទៀតថាលោក ណុង នីម ត្រូវជាស្វាមី គឺជាមេគ្រួសារ គាត់នេះហើយដែលជាអ្នក រកស៊ីចិញ្ចឹម ក្រុមគ្រួសារ  គាត់គឺជាមនុស្សស្លូតបូត ខិតខំតែប្រឹងរកស៊ីចិញ្ចិមកូនឲ្យសិក្សារៀនសូត្រ លោកស្រីរៀបរាប់ទៀតថា មុននិងស្លាប់គាត់បានខលទៅរកកូនស្រី ណុង ដានេ ដើម្បីសួរសុខទុក្ខរបស់កូន ដែលបានទៅបោះជំរំយុវជន នៅក្នុងស្រុកប្រាសាទសំបូរ រួចក៏ជិះម៉ូតូទៅ ស្រែបាត់ទៅ  លុះដល់ពេលល្ងាចខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លោកបានជិះម៉ូតូមកកន្លែងឃ្វាលទា មួយ សន្ទុះក្រោយមក លោកស្រីក៏ទទួលដំណឹងថាប្តី របស់គាត់ត្រូវបានស្លាប់ ដោយសាររន្ទះបាញ់នៅតំបន់សាបប្លាត ស្ថិតក្នុងឃុំ ស្រុកខាងលើ។ បន្ទាប់ពី បានទទួលដំណឹងនេះ ភ្លាមក្រុម គ្រួសារបានទៅយកសព មកធ្វើបុណ្យទៅតាម ប្រពៃណី។

ចំណែក កូនស្រី ណុង ដានេ ដែលកំពុងបោះជំរំយុវ នៅស្រុកប្រាសាទសំបូរ ត្រូវបានគណៈកម្មាការ ក្រុមប្រឹក្សា យុវជនជំរំចាត់ចែងដោះស្រាយជូនទៅគេហដ្ឋាន ទាំងយប់ និងបានរៃអង្គាសថវិកា បានចំនួន ១.១៩៨.១០០ រៀល ។ គណៈកម្មាការក្រុមប្រឹក្សា ជំរំបានចាត់តាំងលោក ប្រិញ ហេង  និង លោក កែន សិរីរ័ត្នមុនី នាំយកថវិកាជូន ក្រុមគ្រួសារសព យកទៅចាត់ចែងទៅតាមប្រពៃណីពេលនោះដែរ ៕