ពិធីប្រកាសផ្ទេរ ភារកិច្ចតែងតាំង មុខតំណែងនិងបំពាក់ ឋានន្តរសក្កិមន្រ្តី នគរបាល ខេត្តកោះកុង

កោះកុង៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្នងការដ្ឋាន នគរបាលខេត្តកោះកុង បានរៀបចំពិធីប្រកាស ផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិមន្រ្តី នគរបាលជាតិចំនួន១៦រូប ក្នុងនោះមានថ្នាក់ស្នងការរង ចំនួន២រូប ថ្នាក់អធិការ អធិការរង ផ្នែកការិយាល័យ ផ្នែកប៉ុស្តិ៍ចំនួន ១៤រូបសរុប១៦រូប។

 លោក ពេជ្រ ពិសិដ្ឋ និងលោក  កៅ ប៊ុន គីម ប្រកាសតែងតាំងជាស្នងការង។

 នៅពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ ខាងលើនេះ បានរៀប ចំឡើងក្រោម អធិបតីភាពឧត្តមសេនីយ៏ ច័ន្ទ អៀង អគ្គស្នងការរងនិងជាប្រធាន នាយករដ្ឋបាលបុគ្គលិក ក្រសួង មហាផ្ទៃ និងលោក ប៊ុន លើត អភិបាលខេត្តនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពី លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង លោក ថុង ណារ៉ុង មេបញ្ជាការ អ.ហខេត្ត និងមេបញ្ជាការសឹករងខេត្ត រួមទាំមន្រ្តីនគរបាលខេត្តជាច្រើនរូប។

នៅក្នុងឱកាសនោះលោក ពេជ្រ ពិសិដ្ឋ ដែលទទួលឋាន្តនរសក្កិថ្មី ជាឧត្តមសេនីយ៏ត្រី ស្នងការរងបានឡើងមាន មតិប្តេជ្ញាចិត្តថា ដោយអនវត្តន៏និងគោរព ទៅតាមតួនាទីដែលរាជរដ្ឋាភិបាល ដាក់ជូនដើម្បីបំរើប្រទេសជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ។

លោកប្តេជ្ញាខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋរាល់តម្រូវការ របស់ប្រជាពលរដ្ឋ ដើម្បីសុវត្តិភាព និង អនុវត្តន៏រាល់ការងារ ដែលរាជរដ្ឋាភិបាលបានដាក់ជូន នូវភូមិឃុំមានសុវត្តិភាព។

 ហើយលោកមិនគិតពីការនឿយអត់ឡើយ ធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋមាន សុវត្តិភាពនិងខិតខំរកវិធី ដោះស្រាយ ជូនគាត់នូវពេលគាត់ជួបនូវ ឧបសគ្គណាមួយ។

 នៅក្នុងឱកាសផ្ទេរភារកិច្ចនិងតែងតាំង និងបំពាក់ឋានន្តរសក្កិនេះ នាយឧត្តមសេនីយ៏ លោក ចន្ទ័ អៀង បានមាន ប្រសាន៏ផ្តាំផ្ញើ ទៅកាន់មន្រ្តីតែងតាំងថ្មីថា មន្រ្តីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារ អនុវត្តន៏ឲ្យ បាននូវការងារដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបំរើប្រជាពលរដ្ឋនិងសង្គម ឲ្យល្អហើយធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋ នៅគ្រប់តំបន់មានសុវត្តិភាព និងត្រូវជួយរាល់ទុកធុរៈ របស់ប្រជាពលរដ្ឋនៅពេលគាត់ មានឧបសគ្គ។

 ហើយត្រូវអនុវត្តន៏ទៅតាមតួនាទីជាសម្ថតិកិច្ច មានក្រមសីលធម៌ សុភាពរៀបសារ ចេះស្រលាញ់គ្នារួមសាមគ្គីគ្នា រក្សាភាពផ្ទៃក្នុងឲ្យបានល្អ ចេះសហការណ៏គ្នាជាមួយ ស្ថាបណ្ណ័ផ្សេងៗ ហើយបំរើប្រជាពលរដ្ឋឲ្យអស់ពីចិត្តជូន គាត់ដោយមិនប្រកាន់និន្នាការ នយោបាយ ឬពូជសាសន៏ឡើយ ៕