សម្តេចតេជោ ប្រាប់បក្សប្រឆាំងថា បើចង់ឲ្យវប្បធម៌សន្ទនា នៅតែរឹងមាំ ត្រូវតែអប់រំ ផ្ទៃក្នុងបក្ស

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ស្ថាបនិក «វប្បធម៌សន្ទនា» ហើយក៏ជាដៃគូសន្ទនា របស់លោក សម រង្ស៊ី ប្រ ធានកណបក្សសង្រ្គោះជាតិដែរនោះ បានប្រាប់មេបក្សរូបនេះ ឲ្យរក្សារបៀបរៀបរយ និងរៀបចំផ្ទៃក្នុងបក្សប្រសិន បើចង់ឲ្យវប្បធម៌សន្ទនា នៅតែរក្សាបានទៅមុខទៀតនោះ មិនត្រូវឲ្យកូនបក្សដើរជេរប្រមាថលើសម្តេច និងរាជរដ្ឋាភិបាលនោះទេ។

នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និង កែលំអប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែនហ៊ុន សែន បានរំលឹកថា កាលពីល្ងាចម្សិលមិញសម្តេច ក្រឡាហោម ស ខេង ក្នុងនាមជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងលោក សម រង្ស៊ី ក្នុងនាមជាប្រ ធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន បានជួបសន្ទនាគ្នា។ បើតាមសម្តេចនាយករដ្ឋមន្រ្តី នៅក្នុងជំនួបនោះ គឺ ផ្តោតសំខាន់ទៅលើការពង្រឹងវប្បធម៌សន្ទានា។

សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើចង់ឲ្យវប្បធម៌រឹងមាំ មិនត្រូវលេងចាប់ដៃជាន់ជើងនោះទេ៕

សម្តេចតេជោ ប្រាប់បក្សប្រឆាំងថា បើចង់ឲ្យវប្បធម៌សន្ទនា នៅតែរឹងមាំ ត្រូវតែអប់រំ ផ្ទៃក្នុងបក្ស