មុននេះបន្តិច​ ការតវ៉ារបស់អ្នកភូមិ​នៅស្រុកស្រីសន្ឋរបានបញ្ចប់ ​ក្រោយអាជ្ញាធរប្រកាស​មិនផ្លាស់ប្តូរថៅកែអគ្គិសនី

ខេត្តកំពង់ចាម ៖​ ទីបំផុតទៅ​អាជ្ញាធរស្រុកស្រីសន្ឋរបាន​សម្រេចរក្សាទុកការប្រើបា្រស់​អគ្គិសនីចាស់ដដែលមិន​មានការផ្លាស់ប្តូរថៅកែ ​ក្រោយពេលប្រជាពលរដ្ឋ​ជាង​៥០០​នាក់​មក​ពីភូមិប្ញស្សីស្រុក​ ​ភូមិត្នោតលើនិងភូមិត្នោតក្រោម​​ ឃុំប្ញស្សីស្រុក ស្រុកស្រីសន្ឋរ ​​បានប្រមូលផ្តុំគ្នា​តវ៉ា​នៅមុខសាលា​ស្រុកស្រីសន្ឋរ​ ​នាព្រឹកថ្ងៃទី០៥ វិច្ឆិកានេះ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ​មកដល់ម៉ោងជិត១១ថ្ងៃត្រង់​ថ្ងៃព្រហស្បតិ៍ដដែលនេះ​ ក្រុមអ្នកភូមិបានរំសាយ​ទៅផ្ទះរៀងៗខ្លួនហើយ ​ក្រោយពេលតំណាង​អាជ្ញាធរប្រកាស​រក្សាទុកថៅកែចាស់នោះ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕