ប៉េអឹម​ខេត្តបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​

​សៀមរាប: ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ​ខុសច្បាប់​មួយកន្លែង ​ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ យកមក​ធ្វើ​ការអប់រំ ចំណែក​ម្ចាស់​ទីតាំង​រត់គេចខ្លួន​បាត់​។
​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​គ្មាន​ច្បាប់​នេះ ​ធ្វើឡើង​កាល​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​៣១​ ខែតុលា​ឆ្នាំ​២០១៥​ ស្ថិតនៅ​ចំនុច​ផ្សារ​អង្គរ​ត្រេ​ដ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ​លោក​វរសេនីយឯក ស្រី យ៉ូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ។
           
លោក​វរសេនីយឯក ស្រី យ៉ូ​រ៉ា មេបញ្ជាការរង​កង​ជ​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១​ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា​ ដោយ​យោងតាម​បទបញ្ជា​របស់លោក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ករណី​ហ្គេម​បាញ់​ត្រី​គ្មាន​ច្បាប់​ខាងលើ​។​លោក​បន្តថា ក្រោយពី​ធ្វើការ​ចុះបង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកញៀន​ល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន​៤​នាក់​រួច​កម្លាំង​ជំនាញ​បាន​នាំខ្លួន​អ្នក​ទាំងនោះ​និង​វត្ថុតាង​យកមក​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ​។

លោក​បន្តទៀតថា អ្នកញៀន​ល្បែង​ដែល​ឃាត់ខ្លួន​បាន ចំនួន​៤​នាក់​ក្នុងនោះ​មាន​ទី​១/​ឈ្មោះ ខុម មន្នី​រ័ត្ន ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ទី​២/ ឈ្មោះ ស៊ុយ ម៉េង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​មុខរបរ​លក់​គ្រឿង​អគ្គិសនី រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ​ទី​៣/​ឈ្មោះ ប៉ាង សុវណ្ណារិទ្ធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​ជាងភ្លើង ស្នាក់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទី​៤/​ឈ្មោះ គុយ ជុំ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ហ៊ា​ម៉េង មាន​ទីលំនៅ​ភូមិ​ជី​គាក ឃុំ​គៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​កាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត រួច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួមមានៈ​ទូរ​ហ្កេ​ម​បាញ់​ត្រី​ចំនួន​៤​គ្រឿង​,​និង​កាក់​មួយចំនួនធំ​។​

បច្ចុប្បន្ន​អ្នកញៀន​ល្បែង​បាញ់​ត្រី​ទាំង​៤​នាក់​ ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​អប់រំ​ ធ្វើ​កិច្ចសន្យា​ និងដោះ​លែងឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃទី​០១​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​ចំណែក​ម្ចាស់​ទីតាំង​ដែល​បាន​រត់​គេចខ្លួនបាត់ ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យកមកអនុវត្ត​ន៍​តាម​ច្បាប់​៕​​

ប៉េអឹម​ខេត្តបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​

ប៉េអឹម​ខេត្តបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​

ប៉េអឹម​ខេត្តបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​

ប៉េអឹម​ខេត្តបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​

ប៉េអឹម​ខេត្តបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​

​ប៉េ​អឹម​ខេត្ត​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្ចាស់​ទីតាំង​រត់​បាត់​(រូបៈ សុភារ៉ា)