កោះដាច់ និង​កោះ​ឧកញ៉ា​តី មាន​ភ្លើង ២៤ លើ ២៤ ក្នុងតម្លៃ ១២០០ រៀល ក្នុង​មួយ​គីឡូ​

ភ្នំពេញ: ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានប្រកាសថា ដោយសារ​ការបញ្ជូន​ប្រភព​អគ្គិសនី ដែលមាន​ថ្លៃ​ថោក ពី​ប្រព័ន្ធ​ភ្នំពេញ តាមរយ​:​ការដាក់​ខ្សែកាប​កប់​បាតទន្លេ បច្ចុប្បន្ន កោះដាច់ និង​កោះ​ឧកញ៉ា​តី ខេត្តកណ្តាល ក្រៅពី​ទទួលបាន​ការផ្គត់ផ្គង់ ២៤ ម៉ោង លើ ២៤ ម៉ោង អាជ្ញាធរ​អគ្គិសនី​កម្ពុជា តាមរយ​:​ការ​គណនា​ថ្លៃ​ឡើងវិញ បានសម្រេច​បញ្ចុះ​ថ្លៃ​ជំហាន​ទី​១ ពី ២៣០០ រៀល ក្នុង ១ គ​វ៉​ម៉ មក ១២០០ រៀល ក្នុង ១ គ​វ៉​ម៉ ចាប់​អនុវត្ត​លើ​បរិមាណ​ប្រើប្រាស់​ពី​ខែវិច្ឆិកា​តទៅ​។

​សេចក្តីប្រកាស​របស់​អា​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា ក៏បាន​បញ្ជាក់ថា "​ជំហាន​ទី ២ តាម​ផែនការ​ឧបត្ថម្ភ​ធន​របស់​រាជរដ្ឋាភិបាល ថ្លៃ​អគ្គិសនី​នៅ​ទីនោះ នឹង​ថយចុះ​មក​នៅ ៨០០​រៀល ក្នុង ១​គ​វ៉​ម៉ ចាប់ពី​ចុងខែ​មីនា ឆ្នាំ​២០១៦"៕