អតីតមន្ត្រី​អាវុធហត្ថ ស្រុក​គងពិសី​ម្នាក់ ដេកស្លាប់​នៅផ្ទះ​ប្រពន្ធចុង ចោល​កូន​៣​នាក់​

កំពង់ស្ពឺ: អតីតមន្ត្រី​កងរាជអាវុធហត្ថ ស្រុក​គងពិសី ម្នាក់​ដែល​ចូលនិវត្តន៍​ប្រមាណ​៤​ឆ្នាំមកហើយ បាន​ដេកស្លាប់​នៅ​ក្នុងផ្ទះ​ប្រពន្ធចុង ។ ដែល​ហេតុការណ៍​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​៤​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ស្ថិតនៅ​ក្នុងភូមិ ព្រៃ​រំដួល ឃុំ​សែន​ដី ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​។

​ជនរងគ្រោះ​មាន រ​ត្ឋ សារី អតីត​មេបញ្ជាការរង​ស្រុក​គងពិសី​បាន​ចូលនិវត្តន៍​ប្រមាណ​៤ឆ្នាំ​កន្លងមកហើយ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយមាន​កូន​ចំនួន​៣​នាក់​នៅក្នុង​បន្ទុក​ទៀត​ផង ។​

​បើតាម​ស្ត្រី​ឈ្មោះ សាយ អុល អាយុ​៤១​ឆ្នាំ ត្រូវជា​ប្រពន្ធចុង​បាន​ប្រាប់ថា ប្តី​របស់គាត់មាន​ជំងឺលើសឈាម​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​លេបថ្នាំ​ជាប្រចាំ​។ ប៉ុន្តែរយៈពេល​២​ថ្ងៃនេះ គាត់​មិនបាន​លេបថ្នាំ​ឡើយ​។​

​គាត់​បន្តថា កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ប្តី​របស់គាត់​បាន​ផឹកស្រា​.​ស ជាមួយ​អ្នកភូមិបន្តិចបន្តួច និង​បាន​ដេក​ជាធម្មតា លុះ​រហូតដល់​ម៉ោង​ជិត​៤​ភ្លឺ ថ្ងៃទី​៥ ខែវិច្ឆិកា​​ក៏​កើតមាន​អា​ការៈមិន​ស្រួលខ្លួន ឡើង​ស្លេះ​ថប់ដង្ហើម ហើយ​បាន​ស្លាប់​ភ្លាមៗ​មិនអាចបញ្ជូនទៅ​សង្គ្រោះ​ទាន់ពេលវេលា​ឡើយ​។​

​ក្រោយពី​កាម​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិ​និ​ត្ត​និងធ្វើ​កំណត់ហេតុ​លើ​ខ្លួន សាកសព​យ៉ាង​ល្អិតល្អន់​ដោយ​មិនឃើញ​មាន​​ស្នាម​អ្វី​ប្លែក​នៅលើ​ខ្លួន​នោះទេ ហើយ​បាន​សន្និដ្ឋានថា បុរស​ឈ្មោះ រ​ត្ឋ សារី ស្លាប់​ដោយសារ​ជំងឺលើសឈាម មិន​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​អ្វី​ទេ ហើយ​​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​