​មាតុភូមិ​និវត្ត របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

ភ្នំពេញ: ម៉ោង​២ និង​២០​នាទី នា​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ យន្តហោះ​មួយគ្រឿង​របស់ អង្គការសហប្រជាជាតិ ដែល​បាន​ដឹក​កងកម្លាំង​មួក​ខៀវ​កម្ពុជា មកពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល បាន​ចុះចត​ដោយ​សុវត្ថិភាពនៅ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ក្រោម​សម្រែក​ហ៊ោរ​កញ្ជ្រៀវ កងរំពង​ពី​សំណាក់​សាច់​សារ​លោហិត ដែលជា​ក្រុមគ្រួសារ​របស់កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​បានមក​រង់ចាំ​យ៉ាង​អ​ន្ទះ​សា នូវ​ដំណើរ​មកដល់​របស់​ក្រុម​ញាតិ​ខ្លួន តាំងតែ​ពី​ពេលព្រឹក​ព្រលឹម​នោះ​។​

​ការវិល​ត្រលប់​មកកាន់​កម្ពុជា​វិញ នាពេលនេះ របស់​កង​យោធា​មួក​ខៀវ​ខាងលើនេះ គឺធ្វើឡើង​បន្ទាប់ពី កង​យោធា​មួក​ខៀវ​កម្ពុជា ក្នុង​កងឯកភាព​អនុ​សេនា​ធំ វិស្វកម្ម​សំណង់​លេខ​៥៤៩ ដែលជា​កង​ប្តូរ​វេន ទៅ​ចូលរួម​បេសកកម្ម ពហុ​ខ្នាត​រួមគ្នា នៃ​អង្គការសហប្រជាជាតិ ដើម្បី​ស្ថិរភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល (MINUSCA) បានចេញ​ដំណើរ​ពី​កម្ពុជា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នឹង​បាន​ទៅដល់​គោលដៅ​របស់ខ្លួន នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល តាម​ការគ្រោងទុក​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួង ឃុ​ន្នី អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC) បាន​ថ្លែង​ក្នុងនាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្នុងឱកាស​ទទួល​ដំណើរ​មកដល់ របស់​កង​យោធា​មួក​ខៀវ​កម្ពុជា នៅឯ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ បាន​សំដែង​ការស្វាគមន៍​កក់ក្តៅ និង​កោតសរសើរ ព្រមទាំង​វាយតម្លៃ​ខ្ពស់ នូវ​បណ្តា​សមិទ្ធផល​ស្នាដៃ ដែល​កង​យោធា​មួក​ខៀវ សម្រេចបាន​ក្នុងអំឡុង ពេល​បំពេញបេសកកម្ម​ក្រោម​ឆត្រ អង្គការ សហប្រជាជាតិ នៅលើ​ទឹកដី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល រយៈពេល​ពេញ​មួយឆ្នាំ កន្លងទៅនេះ​។​
​    ​
​ជា​រៀងរាល់ ពេល​នៃ​ការធ្វើ​មាតុភូមិ​និវត្ត របស់​កង​យោធា​មួក​ខៀវ ពី​បណ្តាល​ប្រទេស​នានា សម្រាប់​កិច្ច​ចូលរួម បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព ឱ្យដល់​កងកម្លាំង​ខាងលើនេះ តែង​ត្រូវបាន​ដំណើរ​ការ ប្រព្រឹត្តិទៅ ជាប់​ជាប្រចាំ ដោយ​ក្រុមគ្រូពេទ្យ ជំនាញ​ផ្នែក​ជម្ងឺគ្រុនចាញ់ ដែលជា​ប្រតិបត្តិការ សំដៅ​ការពារ​ការចម្លង​មេរោគ​នានា មុនពេល​អនុញ្ញាត ឱ្យដល់​ពួកគេ​ជួប​ប្រាស្រ័យ ជាមួយ​ក្រុមគ្រួសារ​៕V/S

​មាតុភូមិ​និវត្ត របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

​មាតុភូមិ​និវត្ត របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

​មាតុភូមិ​និវត្ត របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

​មាតុភូមិ​និវត្ត របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​