មន្ត្រីនគរបាល​ខេត្តកោះកុង​១៦​រូប ត្រូវបាន​ផ្ទេរ តែងតាំង និង​បំពាក់ ឋានន្តរ​ស​ក្កិ​

កោះកុង: នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកោះកុង នា​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥បានរៀបចំ​ពិធី​ប្រកាស ផ្ទេរ​ភា​កិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​ស​ក្កិ​មន្ត្រី នគរបាលជាតិ​ចំនួន​១៦​រូប ក្នុងនោះ​មាន​ថ្នាក់​ស្នងការរង ចំនួន​២​រូប ថ្នាក់​អធិការអធិការរង ផ្នែក​ការិយាល័យ ផ្នែក​ប៉ុស្តិ៍​ចំនួន​១៤​រូប​សរុប​១៦​រូប​។​

  នៅ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់ ឋានន្តរ​ស​ក្កិ​មន្ត្រីនគរបាលជាតិ ខាងលើនេះ បាន​រៀប ចំ​ឡើង​ក្រោម អធិបតីភាព​ឧ​ត្ត​ម​សេនី​យ៏ច័ន្ទ អៀង អគ្គស្នងការ​រង​និង​ជា​ប្រធាន នាយក​រដ្ឋបាល​បុគ្គលិក ក្រសួង មហាផ្ទៃ និង​លោកប៊ុន លើ​ត អភិបាលខេត្ត​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​ព្រម​​ទាំង​មានការ​ចូលរួម​ពី លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្តកោះកុង លោក ថុង ណា​រ៉ុងមេបញ្ជាការ អ​.​ហ​ខេត្ត និង​មេបញ្ជាការ​សឹក​រង​ខេត្ត​រួម​ទាំ​មន្ត្រី​​នគរបាល​ខេត្ត​ជាច្រើនរូប​។​

​នៅក្នុង​ឱកាស​នោះ​លោក ពេជ្រ ពិសិដ្ឋ ដែល​ទទួល​ឋា​ន្ត​ន​រស​ក្កិ​ថ្មី ជា​ឧ​ត្ត​ម​សេនី​យ៏​ត្រីស្នងការរង​បាន​ឡើង​មាន មតិ​ប្តេជ្ញាចិត្ត​ថា ដោយ​អន​វត្ត​ន៏​និង​គោរព ទៅតាម​តួនាទីដែល​រាជរដ្ឋាភិបាល ដាក់ជូន​ដើម្បី​បំរើ​ប្រទេសជាតិ មាតុភូមិ បម្រើ​ប្រជាពលរដ្ឋឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​តាម​រាល់​តម្រូវការ​របស់​ប្រជា​​ពលរដ្ឋ ដើម្បី​សុ​វត្តិភាព និង​អនុវត្ត​ន៏​រាល់​ការងារ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ជូន នូវ​ភូមិ​ឃុំ​មាន​សុវត្តិភាព​។​

 នៅក្នុង​ឱកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង និង​បំពាក់​ឋានន្តរ​ស​ក្កិ​នេះ លោក​ឧ​ត្ត​ម​សេនី​យ៏លោក ច​ន្ទ័ អៀង បាន​មាន ប្រសា​ស​ន៏​ផ្តាំផ្ញើ​ទៅកាន់​មន្ត្រី​តែងតាំង​ថ្មី​​ថា មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ការងារ អនុវត្ត​ន៏​ឲ្យ បាន​នូវ​ការងារដែល​រាជរដ្ឋាភិបាល ប្រគល់ជូន​ឲ្យ​បំរើ​ប្រជាពលរដ្ឋ​និង​សង្គម​ធ្វើ​​ឲ្យ​ល្អ​ហើយ​ធ្វើយ៉ាងណា​ឲ្យ ប្រជាពលរដ្ឋ នៅ​គ្រប់​តំបន់​មាន​សុ​វត្តិភាព និង​ត្រូវ​ជួយ​រាល់​ទុក​ធុរៈរបស់​ប្រជាពលរដ្ឋ​នៅពេល​គាត់ មាន​ឧបសគ្គ​។​

​ជាមួយគ្នានេះដែរ​ក្នុងនាម​ជា សម្ថ​តិ​កិច្ច ត្រូវមាន​ក្រមសីលធម៌ សុភាពរៀបសារ ចេះស្រលាញ់គ្នា​រួម​សាមគ្គី​គ្នា រក្សា​ភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ជាមួយ​ស្ថាប​ណ្ណ័​​ផ្សេងៗ ហើយ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ ឬ​ពូជសាស​ន៏​ឡើយ ៕​

មន្ត្រីនគរបាល​ខេត្តកោះកុង​១៦​រូប ត្រូវបាន​ផ្ទេរ តែងតាំង និង​បំពាក់ ឋានន្តរ​ស​ក្កិ​

មន្ត្រីនគរបាល​ខេត្តកោះកុង​១៦​រូប ត្រូវបាន​ផ្ទេរ តែងតាំង និង​បំពាក់ ឋានន្តរ​ស​ក្កិ​
មន្ត្រីនគរបាល​ខេត្តកោះកុង​១៦​រូប ត្រូវបាន​ផ្ទេរ តែងតាំង និង​បំពាក់ ឋានន្តរ​ស​ក្កិ​