​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នាំ​ទៅ​រក​ការ​កើត​រោគ​ផ្លូវ​ ចិត្ដ​

​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បានរ​ក​ឃើញ​ថា ​មនុស្ស​មាន​រោគ​ផ្លូវ​ចិត្ដ ​ភាគ​ច្រើន​ធ្លាប់​ជួបប្រទះ​នូវ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ ច្រើនជាង​មនុស្សដែល​មាន​សុខភាព​ផ្លូវ​ចិត្ដ​ល្អ។ ​​ក្រុម​​​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ​ King ​​ក្រុងឡុង ​និងមក​ពី​សាកលវិទ្យាល័យ Bristol ​បាន​ពិនិត្យ ​មើល នូវ​ទិន្នន័យនៃ​លទ្ធផលស្រាវជ្រាវ​ពី​មុនៗ ចំនួន​៤១​។ សរុបមក ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា ​ស្រ្ដី​មាន​វិបត្ដិ​ខូច​ចិត្ដភាគ​ច្រើន ​​ពួក​គេ​ធ្លាប់​ជួប​ប្រទះ​អំពើ​ហិង្សា​ក្នុង​ គ្រួសារ​ច្រើន​ជាង​ ២,៥​ដង ​ស្រ្ដី​នៅក្មេង​វ័យ​ដែល​មិន​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ដ​។ 
​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នាំ​ទៅ​រក​ការ​កើត​រោគ​ផ្លូវ​ ចិត្ដ​
​ស្រ្ដី​មាន​ជំងឺ​ផ្លូវចិត្ដ​(anxiety disorder) ​ទំនង​ជា​ជួប​ប្រទះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ច្រើន​ជាង ​៣,៥​ដង ​ហើយ​ស្ត្រី ​មាន​របួស​ចិត្ដ​ (post-traumaticstress disorder) ​ទំនង​ជា​ជួប​ប្រទះ​​អំពើ​ហិង្សាក្នុង​គ្រូសារ ​ប្រហែលជា ​៧ដង​។ ​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ដផ្សេង​ទៀតដូច​ជា ​obsessive ​​c​ompulsive disorder វិបត្ដិ​ទទួល​ទាន​អាហារ(eating disord- ers) ​ជំងឺ​វិ​កលចរិត​ និង​ជំងឺ​វិ​បត្ដិស្មារតី​(bipolar disorder) ​ក៏​បណ្ដាល​មក​ពី​ការកើនឡើង​គ្រោះ​ថ្នាក់​ 
​នៃ​ការ​​ប្រព្រឹត្ត អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ដែរ​។​ គំរួស្រដៀង​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​​នៅក្នុង​ខ្លួន​បុរស​ផ្ទុក​ជំងឺ​ផ្លូវចិ​ត្ដ ​ទោះ​បី​បុរស ​ត្រូវ​បាន​មនុស្ស​ដឹង​ថា រ​​ងសម្ពាធ​នៃ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ តិ​​ចជាងស្រ្ដីក៏​ដោយ​។ ​
​លោកសាស្រ្ដាចារ្យ ​Louise Howard ​មកពីវិទ្យាស្ថាន​វិកលវិទ្យា​នៃសាកល​វិទ្យាល័យ​ King ទី​ក្រុង​ឡុង​ បាន​មាន ​​ប្រសាសន៍​ថា​ «ភាពជាក់​ស្ដែងនៃ​លទ្ធផល​ស្រាវ​ជ្រាវ​បានណែនាំ​ថា ​មាន​​បញ្ហាចំនួន​២ ​ដែល​អាច​កើត​មាន​ឡើង​៖ ​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​ អាច​នាំ​ជនរ​ង​គ្រោះ​​ឱ្យ​វិ​វឌ្ឍន៍​ទៅរក​បញ្ហា​សុខភាពផ្លូវ​ចិត្ដ ​ហើយ​មនុស្ស​ដែល​មានបញ្ហា​សុខភាព ​ផ្លូវ​ចិត្ដ​ គឺ​ភាគ​ច្រើ​នធ្លាប់​បានជួប​ប្រទះ​នូវអំពើ​ហិង្សាក្នុង​គ្រួសារ»៕​  
អត្ថបទ៖ ដេវីដ