ឡានដឹកទំនិញបុករឺម៉កដឹកកូនឈើ មនុស្សម្នាក់ស្លាប់កៀបជាប់ក្នុងរថយន្ត និងរបួសធ្ងន់៤នាក់

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោងជិត១ថ្ងៃត្រង់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៥ លើ កំណាត់ផ្លូវជាតិលេខ៦១ គីឡូម៉ែត្រលេខ១៥-១៦ ភូម‌ិ ព្រែក‌ក្តាម‌១ ឃ‌ុំកោះ ចិន‌ ស្រុកពញាឮ ខេត្ត‌កណ្ដាល‌។យុវជនម្នាក់បានស្លាប់និង៤នាក់ផ្សេងទៀត រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តដឹកទំនិញបុករឺម៉កដឹកកូនឈើ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ មាន‌ម៉ូតូ ១គ្រឿង ម៉ាក‌សាន់យ៉ាន់ ពណ៌បៃតង‌គ្មាន‌ស្លាក‌លេខ‌សណ្ដោង‌រ៉ឺម៉ក‌ដឹកកូនឈើ បើកបរតិចៗក្រោយ ពី ចាក់សាំងរួចក្នុងទិសដៅពីជើងទៅត្បូង ក‌៏មាន‌រថយន្ត‌មួយ‌គ្រឿង‌ម៉ាក‌ Hyundai ពណ៌‌ស‌ទ្រុង‌ខៀវ‌ពាក‌់ស្លាក‌លេខ‌ភ្នំពេញ‌2A-3356 បើក‌បរ‌ក្នុង‌ល្បឿន‌លឿន មក ពីក្រោយស្របគ្នាជាន់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាល អ្នកបើកបរឈ្មោះ សាន់ ណារ៉ុង ភេទប្រុស អាយុ ២៥ឆ្នាំ (បានរបួសធ្ងន់) អ្នក រួមដំណើរ ដោយឈ្មោះ ហួន‌ វិន‌ ភេទ‌ប្រុស‌ អាយុ២៥ឆ្នាំ របួសស្រាលអ្នកទាំង២ នៅភូមិដងគោម‌ ឃុំកំពង់អុស‌ ស្រុក‌ពញាឮ ខេត្ត‌កណ្ដាល។ឈ្មោះ អិន សុផល ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានរបួសធ្ងន់ ឈ្មោះ អឿន ធិ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិទ្រាបឃុំកញ្ចុំ ស្រុកពារាំង ខេត្ត‌ព្រៃដវែង‌ រងរបួស‌ធ្ងន់ ២.ឈ្មោះ តុង សេង‌រី ភេទប្រុស‌ ហៅ សាន់ អាយុ២១ឆ្នាំនៅភូមិព្រៃស្នៀតស្រុកពារាំងខេត្តព្រៃវែងបានស្លាប់នៅកន្លែង កើតហេតុដោយមានសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានសហការគ្នាគាស់ យកជន រងគ្រោះ មកក្រៅហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសាកសព ដើម្បីមកទទួល យកទៅរៀបចំធ្វើបុណ្យតាបប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូសណ្តោង រ៉ឺម៉កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីធ្វើការ ដោះស្រាយតាមផ្លូវច្បាប់៕

ឡានដឹកទំនិញបុករឺម៉កដឹកកូនឈើ មនុស្សម្នាក់ស្លាប់កៀបជាប់ក្នុងរថយន្ត និងរបួសធ្ងន់៤នាក់ ឡានដឹកទំនិញបុករឺម៉កដឹកកូនឈើ មនុស្សម្នាក់ស្លាប់កៀបជាប់ក្នុងរថយន្ត និងរបួសធ្ងន់៤នាក់