ឡានយីឌុបដឹកឈើប្រណីតបម្រុងឆ្លងដែនទៅវៀត ណាមរបស់លោក ឧកញ៉ា លឹម ប៊ុណ្ណ (ខ្នា)ក្រឡាប់ ស្ទះចរាចរណ៍ពេញមួយថ្ងៃមន្ត្រីរដ្ឋបាលព្រៃឈើរត់ពួនអស់

ខេត្តត្បូងឃ្មុំ៖ មានសេចក្តកាីរាយការណ៍ថាកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានក្បួនរថយន្តដឹកឈើ១ខ្សែរបស់ឧកញ៉ា លឹម ប៊ុណ្ណា ដោយសម្រួលរត់ការដោយឈ្មោះ ភ័ក្រ ជាមន្ត្រីអាវុធហត្ថ ស្នាក់ការសន្តិសុខ៧០១ រថយន្តយីឌុប១គ្រឿងដែលក្រឡាប់នោះគ្មានស្លាកលេខ ដឹកឈើប្រភេទសុក្រំ បង្កប់ឈើគ្រញូង ចេញពីក្រុមហ៊ុន ដីសម្បទានមួយកន្លែង បានក្រឡាប់ នៅចំណុចភូមិជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាំចេញទៅវៀតណាមនាំឲ្យស្ទះចររាចរណ៍មួយថ្ងៃពេញ គឺគ្មានឃើញ ជំនាញរដ្ឋបាលព្រៃឈើ ធ្វើការបង្ក្រាប ឬចុះមកពិនិត្យនោះទេ បើទោះជារថយន្តនោះបង្កប់ឈើគ្រញូងក៏ដោយ ។

ប្រភពបានរាយការណ៍ឱ្យដឹងថា ឈើអារលេខ១ ជាប្រភេទឈើសុក្រំ ចំនួនរាប់រយម៉ែត្រគូប ត្រូវបានក្រុមឈ្មួញ នាំគ្នាកាប់អារជ្រៀក ចេញពីតំបន់បាតអាង ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូន តាមរថយន្តយីឌុបធំៗ ឆ្លងកាត់ខេត្តក្រចេះ ចូលទៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តយកទៅលក់ នៅប្រទេសវៀតណាម តាមច្រកព្រំដែនទ្វេរភាគីដារ ហៅដូង៧ដើម និងច្រកមួយទៀត គឺច្រកចាន់មូល កើតមានយ៉ាងគគ្រឹក គគ្រេង គ្មានសមត្ថកិច្ចណា បង្ក្រាបសោះឡើយ។ រថយន្តដឹកឈើក្រឡាប់នោះ មានចំណុះប្រហែល ៤០ម៉ែត្រគុប នៅពេលក្រឡាប់ គេនាំគ្នាស្ទួចទាំងថ្ងៃ គ្មានឃើញមុខមេព្រៃណាម្នាក់ចុះទៅពិនិត្យ ឬអ្នកបង្ក្រាបទេ។

ជាធម្មតាមេការរបស់ឧកញ៉ា លឹម ប៊ុណ្ណា ឈ្មោះ ភ័ក្របានដឹកជញ្ជូនឈើ ចេញពីស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី តាមផ្លូវជាតិលេខ៧ យកទៅលក់ នៅប្រទេសវៀតណាម ដោយចូលតាម ច្រកទ្វេរភាគីដារ ហៅដូង៧ដើម និង ច្រកចាន់មូល ដោយរលូន មិនដែលមានការបង្ក្រាបទេ។ មន្ត្រីជំនាញ មិនហ៊ានហើបមាត់ ពីបញ្ហានេះទេ ដោយ សារឈ្មោះ ភ័ក្រ បានរត់ការ បង់លុយសមត្ថកិច្ចតាមដងផ្លូវ រួចរាល់អស់ ហើយ៕ សេនានាគ២

received_1630844750498145received_1630844737164813received_1630844747164812received_1630844760498144