សម្តេច​តេ​ជោ បញ្ជាក់​ជា​ថ្មី​ថា​ការ​ផ្អាក​បុណ្យ​អុំ​ទូក ដោយ​សារ​តែ​ទឹក​ទាប​មិន​មែន​ខ្លាច​បា​តុ​កម្ម​ទេ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី ៥ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃ​កម្ពុ​ជា​​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ផ្អាក​ព្រះ​រាជ​ពិ​ធី​បុ​ណ្យ​អុំ​ទូក​ នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​នា​ឆ្នាំ​នេះ ដោយ​សារ​តែ​បញ្ហា​ទឹក​ទាប​ តែ​មិ​ន​មែន​ខ្លាច​បា​តុ​កម្ម​ដូច​ការ​អត្ថា​ធិ​ប្បាយ​របស់​អ្នក​វិ​ភាគ​មួយ​ចំ​នួន​នោះ​ឡើយ ។ សម្តេចតេជោ ហ៊ុន សែន បានហៅការវិភាគរបស់អ្នកវិភាគមួយចំនួនថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូក ដោយ សារខ្លាចបាតុកម្មនោះ គឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល និងសម្តេច។ សម្តេចបញ្ជាក់យ៉ាងដូច្នេះ «សូមអ្នកវិភាគទាំងឡាយយល់ឲ្យច្បាស់ កុំព្រហើន លោកមានសិទ្ធិ តែមានសិទ្ធិ សេ​រី​ភាព​បញ្ចេញ​មតិ តែ​បញ្ចេញ​មតិ​ក្នុង​ភាព​ថ្លៃ​ថ្នូរ មិ​នត្រូវ​បញ្ចេ​ញ​មតិ​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ និង​ខ្វះ​ វិ​ចារ​ណ​ញា​ណ​នោះ​ទេ»។ សម្តេចតេជោ សង្ឃឹមថា អ្នកវិភាគទាំងអស់ត្រូវតែយល់ពីបញ្ហាពិត មិនមែនវិភាគវាយតែរាជរដ្ឋាភិបាល ដើ​ម្បី​តែ​លុយ​នោះ​ទេ ៕ ដោយ៖ ចាន់ធី