សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន បន្ទាប់ពី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ទៅលើ​ជនរងគ្រោះ​។​ការឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​រសៀល ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​គួរ​បញ្ជាក់ថា ស្ត្រី​សង្ស័យ​ខាងលើ​បាន​ច្រាន​ជនរងគ្រោះ​ដួល​ផ្ងារ​ក្រោយ​រងរបួស​បាក់ឆ្អឹង​ជំ​នីមួយ​កាំ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្ទះជួល​ផ្លូវលំ​ក្រុម​៧ ភូមិ​មិត្តភាព​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ 

​    ​ជនសង្ស័យ ឈ្មោះ ឆាង ពេជ្រ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​លក់​គ្រឿង​ទូរស័ព្ទ ទីលំនៅ​ផ្ទះជួល​ផ្លូវលំ​ក្រុម​៧ ភូមិ​មិត្តភាព សង្កាត់​រស្សី​កែវ ខណ្ឌឫស្សីកែវ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ុំ សួ​ម ភេទ​ស្រី អាយុ​៧៥​ឆ្នាំ មុខរបរ​នៅផ្ទះ និង​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​រងរបួស​បាក់ឆ្អឹង​ជំ​នីមួយ​កាំ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរ​ឯកជន​។ 

​    ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា