​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​CPP​កុំ​ប្រើ​ហិង្សា

​រាជធានី​ភ្នំពេញ​៖​ថ្លែង​ទៅកាន់​មហាជន​រាប់ពាន់នាក់​នា​ព្រឹក​នេះ សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​CPP​ទាំងអស់​កុំ​ឲ្យ​ប្រើ​ហិង្សា​បើទោះបី មានការ​ជេរប្រមាថ ក៏ដោយ គឺ​ត្រូវ​ខាំមាត់​ដើរចេញ​។ សម្តេច​បាន​បញ្ជាក់ថា អ្នកគាំទ្រ​ត្រូវតែ​ចៀសវាង នូវ​អំពើ​បំផ្លិចបំផ្លាញ ប៉ះពាល់​រូបរាងកាយ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់គេ​បើទោះបី​គេ ជេរប្រមាថ​ក៏ដោយ​ត្រូវតែ​ខាំមាត់​ដើរចេញ​។ សម្តេច​ប្រកាស​គាំទ្រ​សកម្មភាព​តវ៉ា ដែលជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ប្រជាពលរដ្ឋ តែ សម្តេច​មិន​គាំទ្រ​ការប្រើ​ហិង្សា​នោះឡើយ​។ 

​    ​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង កែលំអ​ប្រព័ន្ធ​លូ ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៣ នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​៕ 

​    ​

​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​CPP​កុំ​ប្រើ​ហិង្សា