Beckham ​ស្លៀក​ខោ​វែង ​លេង​បាល់​ក្នុង​ភក់​ក្រោម​ភ្លៀង​​ជាមួយ​ក្មេងៗ

Beckham ​ស្លៀក​ខោ​វែង ​លេង​បាល់​ក្នុង​ភក់​ក្រោម​ភ្លៀង​​ជាមួយ​ក្មេងៗ

David Beckham អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​លេង​បាល់​ទាត់​ក្នុង​ភក់​ជាមួយ​នឹង​ក្មេងៗ​ទាំង​ខោ​ជើង​វែង ​នៅ​ប្រទេស​ប៉ាពូញូវហ្គីណេ ខណៈ​ដែល​អ្នក​ភូមិ​ជា​ច្រើន បាន​ចូល​រួម​ទស្សនា។

 

Beckham ​ស្លៀក​ខោ​វែង ​លេង​បាល់​ក្នុង​ភក់​ក្រោម​ភ្លៀង​​ជាមួយ​ក្មេងៗ

 

​អតីត​តារា​ឆ្នើម​ក្រុម​ Manchester United រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​​ប្រទេស​កោះ​មួយ​នេះ គឺជា​ផ្នែក​នៃ​គម្រោង​ជា​សកល​មួយ ដើម្បី​​រំឭក​រយៈពេល​១០​ឆ្នាំ ដែល​រូប​គេ​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​​ឲ្យ​អង្គការ​ជួយ​សង្គ្រោះ​កុមារ UNICEF។

 

​បុរស​សង្ហារ​វ័យ​៤០​ឆ្នាំ Beckham ​នឹង​​ធ្វើ​ដំណើរ​ទៅ​លេង​បាល់ទាត់​សប្បុរសធម៌ នៅ​​ប្រទេស​ចំនួន​៧​ផ្សេងៗ​គ្នា ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​មូលនិធិ​ សម្រាប់​ការងារ​ UNICEF ​ដើម្បី​ជួយ​ដល់​កុមារ។

 

ព័ត៌មានទាក់ទង​នឹង​ដំណើរ​ប្រកួត​៧ប្រទេស​របស់ Beckham, Sabay នឹង​បង្ហាញ​ជូន​ជា​បន្តបន្ទាប់ទៀត៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

Watching Professional footballer retired David Beckham having a friendly soccer game with village kids in the rain. Oh what a day!

Posted by Joyce Kunjip on Wednesday, November 4, 2015

 

 

Beckham ​ស្លៀក​ខោ​វែង ​លេង​បាល់​ក្នុង​ភក់​ក្រោម​ភ្លៀង​​ជាមួយ​ក្មេងៗ

រថយន្ត​​ក្រុង​ដែល Beckham ជិះ​ធ្វើ​ដំណើរ​ទៅ​ប្រកួត

 

-ចុចអាន៖ ការ​ប្រកួត Charity Match ​របស់ Beckham ​ប្រមូល​សុទ្ធ​តែ​តារា​ល្បី​ៗ​ជើង​ចាស់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ abc.net