​ថៃ​បើក​ការស៊ើបអង្កេត​មន្ដ្រី​យោធា​ដែល​ប្រមាថ​របបរាជានិយម​

បាងកក​៖​អ្នកនាំពាក្យ​ប៉ូលិស​ថៃ​បាន​ឲ្យ​ដឹងថា ប៉ូលិស​កំពុងតែ​ស៊ើបអង្កេត​ពី​ការចោទប្រកាន់​ដែលថា មាន​ឧត្ដមសេនីយ៍ និង​វរសេនីយ៍ឯក​មួយចំនួន​បាន​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​របបរាជានិយម​។ ប្រសិនបើ​មាន​ភស្ដុតាង​បញ្ជាក់​ច្បាស់លាស់ នោះ​ប៉ូលិស​នឹង​ចេញ​ដីកាចាប់ខ្លួន​មក​ផ្ដន្ទាទោស​ភ្លាម​។ 

​អ្នកនាំពាក្យ​ដដែល​បន្តថា ចាប់តាំងពី​របប​យោធា​បាន​ឡើងកាន់​អំណាច​កាលពី​ឆ្នាំមុន​មាន​មនុស្ស​ជាង​៥០​នាក់​ហើយ​ត្រូវបាន​ស៊ើបអង្កេត​ពី​ការប្រមាថ​ដល់​ព្រះមហាក្សត្រ និង​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន ដែល​បាន​រិះគន់ និង​និយាយ​បរិហារ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​។ 

​គួរ​បញ្ជាក់ថា បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​មន្ដ្រី​យោធា​ចន្លោះ​ពី​៤០​ទៅ​៥០​នាក់​អាចពាក់ព័ន្ធ​នឹង​ការប្រឆាំង​របប រាជានិយម​៕

​ថៃ​បើក​ការស៊ើបអង្កេត​មន្ដ្រី​យោធា​ដែល​ប្រមាថ​របបរាជានិយម​