ព្រៃផ្សៃមែន! ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ត្រូវឪពុកចុងបង្ខំឲ្យ ចងកសម្លាប់ខ្លួនដោយចោទ ថាមានក្លិនដង្ហើមអាក្រក់

តូក្យូ៖ ពិតជាឃោរឃៅមែន ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ រស់នៅជាមួយម្តាយ និងឪពុកចុងរបស់ខ្លួនបានសម្រេចចិត្តចង កធ្វើអត្តឃាតបណ្តាលឲ្យស្លាប់យ៉ាង អណោចអធម បន្ទាប់ពីរូបគេត្រូវបុរសជាឪពុកចុងប្រើហិង្សាសម្លុត និងវាយដំបង្ខំ ឲ្យសម្លាប់ខ្លួនដោយចោទថា គេមានខ្យល់ដង្ហើមមិនល្អ ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្មេងប្រុសរងគ្រោះឈ្មោះ Yuito ត្រូវឪពុកចុងចិត្តតិរច្ឆាន អាយុ៤២ឆ្នាំឈ្មោះ Akira Murayama វាយទាត់ធាក់ចំផ្ទៃមុខ និងរាងកាយរបួសស្ទើរ សុសសាច់ព្រោះតែចង់ឲ្យក្មេង ប្រុសសម្លាប់ខ្លួនទៅរហូតដល់ថ្ងៃមួយ Yuito ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក ។

នៅថ្ងៃកើតហេតុម្តាយរបស់ក្មេងប្រុសរងគ្រោះបានបើកទ្វារបន្ទប់ របស់កូនក៏ប្រទះឃើញគេចងកសម្លាប់ខ្លួនទៅ ហើយ រួចគាត់ក៏ប្រញាប់បញ្ជូនកូនមកមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យមិនអាចសង្គ្រោះជីវិត បាន ។

នៅពេលសួរចម្លើយឪពុកចុង Yuito បដិសេធថា ខ្លួនមិនបានប្រាប់ឲ្យកូនចុងសម្លាប់ខ្លួនទេ គ្រាន់តែធ្លាប់បង្ខំគេឲ្យពាក់ ម៉ាសបិទមុខព្រោះតែ Yuito មានក្លិនដង្ហើមអាក្រក់ ហើយបែរជាឆ្លើយថា ម្តាយគេទេដែលវាយកូនប្រុស ប៉ុន្តែស្ត្រីជា ម្តាយ Yuito ប្រាប់ប៉ូលិសថា ប្តីក្រោយរបស់ខ្លួនជាអ្នកបង្ខំឲ្យកូនប្រុសធ្វើបែបនេះ ។

រឿងក្តីនេះគេមិនដឹងថា តុលាការ នឹងសម្រេចយ៉ាងណានៅឡើយទេ ប៉ុន្តែបុរសជាឪពុកចុងត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ ៕

ព្រៃផ្សៃមែន! ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ត្រូវឪពុកចុងបង្ខំឲ្យ ចងកសម្លាប់ខ្លួនដោយចោទ ថាមានក្លិនដង្ហើមអាក្រក់

រូបភាពតំណាង