ចេះនឹកឃើញ! បុរសម្នាក់ទិញ ដុំកន្ទបទារកមករៀបជារង្វង់ បេះដូងដើម្បីសុំមិត្តស្រីរៀប ការពេលដឹងថា នាងមាន ផ្ទៃពោះ

ប៉េកាំង៖ បុរសជនជាតិចិនម្នាក់ចេះនឹកឃើញវិធីដ៏ប្លែកមួយ ដើម្បីស្នើសុំមិត្តស្រីរៀបការបន្ទាប់ពីដឹងថា នាងកំពុងមាន ផ្ទៃពោះជាមួយខ្លួន ដោយការទិញកន្ទបទារកជាច្រើនដុំមកហែកតម្រៀបគ្នាជានេះបេះដូង ហើយក៏ចាប់ផ្តើមនាំនារី ជា មិត្តស្រីមកទីនេះ ដើម្បីសុំរៀបការជាមួយខ្លួនតែម្តង ។

លោក Feng បានរៀបចំវិធីដ៏មានន័យនេះ ចង់បញ្ជាក់ដៃគូជីវិតឲ្យដឹងថា គាត់ពិតស្រឡាញ់ និងគាំទ្រដល់ទារកជាកូន របស់ពួកគេដោយ Feng បានទិញកន្ទបជាង៥០ដុំ ដែលមានប្រមាណជាង ៤០០០ កន្ទបយកមករៀបជារង្វង់បេះដូង ដ៏ស្រស់ស្អាតនៅលើដងផ្លូវមួយដោយមានការ ជួយពីមិត្តភ័ក្តិ និងក្រុមគ្រួសារផងដែរ រួចទើបណាត់ជួបមិត្តស្រីឲ្យមក ទីនេះ ។

លោក Feng បាននិយាយថា ពីដំបូងគាត់ចង់រៀបជាផ្កាជូនមិត្តស្រី ដើម្បីសុំនាងរៀបការ តែក្រោយមកគាត់គិតថា វាជាវិធីចាស់គំរិលទៅហើយ ប៉ុន្តែក្រោយពីដឹងថា នាងមានគភ៌ទើបនឹកឃើញវិធីប្រើប្រាស់កន្ទបមករៀបឲ្យមាន ប្រយោជន៍បែបនេះ ។

មនុស្សជាច្រើនឈរព័ទ្ធជុំវិញគូស្នេហ៍ទាំងពីរនេះ ចាំមើលពួកគេបង្ហាញក្តីស្រឡាញ់ចំពោះគ្នាដោយលោក Feng បាន លុតជង្គង់សុំនាង Lin ជាមិត្តស្រីឲ្យរៀបការជាមួយខ្លួនដោយក្នុងដៃ មានកាន់ចិញ្ចៀនមួយវង់ជូននាងផងដែរ ទីបំផុត Lin ក៏ឆ្លើយយល់ព្រម ៕

ចេះនឹកឃើញ! បុរសម្នាក់ទិញ ដុំកន្ទបទារកមករៀបជារង្វង់ បេះដូងដើម្បីសុំមិត្តស្រីរៀប ការពេលដឹងថា នាងមាន ផ្ទៃពោះ