សង្ស័យរោគចិត្ត! ខោ​អាវ​ងូត​ទឹក​​សិស្ស​ស្រីៗ​ប្រមាណ ៣០០ ត្រូវ​លោក​ចោរ​វ័យ​ក្មេង​ចូល​លួច​ដល់​ក្នុង​ផ្ទះ

តូក្យូ៖ បុរសវ័យក្មេងម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទចោរកម្មបន្ទាប់ពី រកឃើញថា ជននេះលួចយកខោអាវងូតទឹក របស់ក្មេងស្រីសិស្សសាលា អស់ជាច្រើននាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Ashikaga ប្រទេសជប៉ុន គ្រាដែលជនសង្ស័យមានអាយុ២៤ឆ្នាំឈ្មោះ Kiyohiko Monna ត្រូវបានសមត្ថកិច្ចនិយាយថា គេបានលួចចូលទៅក្នុងផ្ទះរបស់ក្មេងស្រីជាច្រើន ដើម្បីយកខោអាវងូតទឹករបស់ពួកគេ ។

តាមការស៊ើបអង្កេត គឺជនបង្កហេតុបានលួចដើរតាមពីក្រោយសិស្សស្រីៗជាច្រើននាក់ ដល់ផ្ទះ ហើយបានរង់ចាំពួក នាងចូលដេក ទើបគេចាប់ផ្តើមលួច ខោអាវងូតទឹកតែម្តង ហើយពេលដែលប៉ូលិសដឹងពីផ្ទះរបស់ Monna ហើយក៏ឆែក ឆេររកឃើញខោអាវងូតទឹករបស់សិស្សស្រីៗ ប្រមាណ៣០០អាវឯណោះ នៅក្នុងផ្ទះជននេះ ។

ក្រោយពីត្រូវចាប់ខ្លួនលោក Monna បានសារភាពថា ខោអាវក្មេងស្រីទាំងនោះមានភាពទាក់ទាញទើបគាត់ចូលទៅ លួចយកមក ហើយកន្លងមកខ្លួនក៏ធ្លាប់ប្លន់បាន៦០ដងមកហើយដែរ ៕

សង្ស័យរោគចិត្ត! ខោ​អាវ​ងូត​ទឹក​​សិស្ស​ស្រីៗ​ប្រមាណ ៣០០ ត្រូវ​លោក​ចោរ​វ័យ​ក្មេង​ចូល​លួច​ដល់​ក្នុង​ផ្ទះ