សន វិជ្ជបុត្រ ចំណាយពេល ជិត១សប្ដាហ៍ នាំយកអំណោយ ចែកជូនដល់ជនក្រីក្រ និងជួសជុលសាលា តាមខេត្តឆ្ងាយៗ

ភ្នំពេញ៖ ទោះបីជាកំពុងតែមមាញឹក ក្នុងការងារសិល្បៈ និងការងារប្រកបរបរ រកស៊ីប្រចាំជីវិតក្ដី ក៏តារាចម្រៀង និងជាអ្នកដឹកនាំសម្ដែងរឿងវ័យក្មេង សន វិជ្ជបុត្រ បានចំណាយពេលវេលាខ្លះៗ ចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយសង្គម ដោយលោក និងក្រុមការងារ បានចំណាយពេលជិត១សប្ដាហ៍ ធ្វើដំណើរ ទៅកាន់ខេត្តឆ្ងាយៗ មានដូចជា ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងកំពង់ធំ ដើម្បីនាំយកអំណោយ របស់សប្បុរសជននានា យកទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និងជួយជួសជុលសាលា ឲ្យកុមារបានសិក្សា នៅតាមតំបន់នោះ ។

មុននឹងចេញដំណើរ ទៅចែកថវិកា អង្ករ និងសម្ភារៈខ្លះដល់បងប្អូនក្រីក្រ តាមបណ្ដាខេត្ត តារាចម្រៀង សន វិជ្ជបុត្រ ត្រូវបានគេដឹងថា លោកទើបតែទទួលបានចំណូលជាថវិកា មកពីការលក់រឿង «ឈាម ស្រែកស្បែកហៅ» ដែល ផលិតឡើង ជិត១ឆ្នាំមកហើយ និងចេញជា DVDលក់ នៅបណ្ដាប្រទេសមួយចំនួនដូចជា អាមេរិក បារាំង និង អូស្ត្រាលី ហើយបានចំណូល ប្រមាណ ៥ពាន់ដុល្លារ ដោយទឹកប្រាក់ទាំងនេះ លោកបញ្ជាក់ប្រាប់ថា ទុកសម្រាប់ ជួយដល់ជនក្រីក្រ នៅតាមបណ្ដាខេត្ត។

ជាការដឹងគុណដល់ បងប្អូនសប្បុរសជន លោក សន វិជ្ជបុត្រ បានបញ្ជាក់ក្នុង Page Facebook របស់ខ្លួនថា «សូមអគុណ ដល់បងប្រុស Paula Leng បងប្រុស Vuthy Kim ជួយថវកា ១០០០$ និងបងប្រុស Tony Un ជួយថវិកា ៤០០$ ទៀត សំរាប់ជួសជុលសាលារៀន និងថវិកា ១០០$ ជួនលោកគ្រូពីរនាក់ ក្នុងម្នាក់ទទួលបាន ៥០$ ហើយថវិកា ដែលបងបង ជួយខាងនេះ នៅមិនទាន់គ្រប់ទេ ខ្វះថវិកាច្រើនណាស់ សង្ឃឹមថា បងៗ និង សប្បុរសជន នឹងជួយបន្តទៀត ។ សូមជួនពរបងប្រុសបងស្រី ដែលបានជួយ សាលាឆ្លងកាត់ទួលទ្រាំង ស្ថិតនៅជាប់ បណ្តោយផ្លូវជាតិ ខេត្តក្រចេះ ទៅស្ទឹងត្រែង ស្ថិតក្នុងភូមិទួលទ្រាំង ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នេះសូមឲ្យ ជួបតែ សេចក្តីសុខ រកទទួលទានមានបាន ឲ្យកាន់តែរីកចំរើនជារៀងរហូត សូមអរគុណ និង អរព្រះគុណ »។

សម្រាប់តារាចម្រៀង សន វិជ្ជបុត្រ ត្រូវបានគេសង្កេតឃើញថា ក្នុងមួយរយៈនេះ លោកបានងាកមកធ្វើការងារ សង្គមច្រើន ទោះបីជាការងារសិល្បៈ ហាក់មមាញឹកបន្តិចក្ដី ។ ម្យ៉ាងទៀត មិនត្រឹមតែចំណាយពេលវេលា និងកម្លាំង កាយចិត្ត ចុះផ្ទាល់ដល់លំនៅដ្ឋាន បងប្អូនក្រីក្រនោះទេ លោកថែមទាំងហ៊ានប្រកាសថា ចំណូលដែលបានមកពីស្នាដៃ របស់លោកផលិតកុន លក់នៅក្រៅប្រទេស ក៏លោកចំណាយជួយដល់ជនក្រីក្រ ស្ទើរតែទាំងអស់ផងដែរ ៕