បង្កការភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ! រថយន្ត២​គ្រឿង​បើក​ប៉ះ​គ្នា​លើ​ដងផ្លូវ ស្រាប់​តែ​ឆែក​ឃើញ​សព​ឆ្កែ ប្រមាណ​៥០​ក្បាល

ប៉េកាំង៖ ប៉ូលិសនៅប្រទេសចិន បានចាប់ខ្លួនបុរសម្នាក់ដោយចោទប្រកាន់ពីបទប្រព្រឹត្តទង្វើឃោរឃៅលើសត្វពាហនៈ បន្ទាប់ពីរថយន្តរបស់ជននេះ ត្រូវបានគេរកឃើញមានផ្ទុកសាកសពឆ្កែប្រមាណ៥០ក្បាល ។

ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងខេត្ត Henan ប្រទេសចិន បុរសជាជនសង្ស័យមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ឲ្យដឹងទេ គ្រាន់តែដឹងថា ស្ថិតក្នុងវ័យប្រហែលខ្ទង់២០ឆ្នាំ ហើយនៅថ្ងៃកើតហេតុ អ្នកដំណើរជាច្រើនបាននាំគ្នាមកមើល និងជួយមនុស្សរងគ្រោះដោយសារតែរថយន្តនេះ ប៉ះទង្គិចជាមួយរថយន្តមួយគ្រឿងទៀត ប៉ុន្តែបែរជាបើកគូថរថយន្ត ឃើញសពឆ្កែជាច្រើនក្បាលទៅវិញ រីឯម្ចាស់រថយន្តក៏បានរត់គេចខ្លួនបាត់ ។

រថយន្តដែលបានបង្កហេតុបើកបរដោយបុរសវ័យក្មេង តាមបណ្តោយផ្លូវលេខ១០៥ ក្រោយពីប៉ះទង្គិចជាមួយរថយន្ត ផ្សេងបណ្តាលឲ្យ មនុស្សរងរបួស ទើបអ្នកបើករត់គេចខ្លួន ហើយអ្នកដំណើរតាមផ្លូវក៏នាំ គ្នាមកមើលក៏ធុំក្លិនអាក្រក់ ចេញពីរថយន្ត ពេលដែលពួកគេបើក គូថរថយន្តក៏ឃើញសពឆ្កែជាច្រើនក្បាល ហើយក៏រាយការណ៍រឿងនេះទៅសមត្ថ កិច្ចតែម្តង ។

ប៉ូលិសបានមកដល់កន្លែងកើតហេតុហើយ ក៏រើសាកសពឆ្កែទាំងអស់ចេញពីក្នុង រថយន្តតែក៏មានសុនខមួយក្បាលនៅ មានជីវិតដែរ ក្រោយមកពួកគេក៏តាមចាប់ខ្លួនអ្នកបើកបរបានដោយចោទប្រកាន់ពីបទប្រព្រឹត្តអំពើព្រៃផ្សៃលើសត្វ ពាហនៈ ។

ប៉ូលិសឲ្យដឹងថា សត្វឆ្កែជាច្រើនក្បាល ដែលស្លាប់នេះអាចនឹងជនល្មើសបម្រុងយកទៅលក់ឲ្យគេយកទៅធ្វើអាហារ ៕

បង្កការភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ! រថយន្ត២​គ្រឿង​បើក​ប៉ះ​គ្នា​លើ​ដងផ្លូវ ស្រាប់​តែ​ឆែក​ឃើញ​សព​ឆ្កែ ប្រមាណ​៥០​ក្បាល

  • បង្កការភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ! រថយន្ត២​គ្រឿង​បើក​ប៉ះ​គ្នា​លើ​ដងផ្លូវ ស្រាប់​តែ​ឆែក​ឃើញ​សព​ឆ្កែ ប្រមាណ​៥០​ក្បាល已关闭评论
  • 209 views
  • Hide Sidebar
    A+