អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

តារា​សម្ដែង លោក​ អ៊ុន សិទ្ធា បាន​ថ្លែង​ឲ្យ ​Sabay ដឹង​ថា នៅ​ក្នុង​​រឿង “ប៉ុបពីទៅហូលីវូដ” ដែល​លោក​ទើប​តែ​ថត​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​មាន​​ឈុត​ក្ដៅ​​សាច់​មួយ​ជា​មួយ​តួឯក​ស្រី​កញ្ញា ឌុច លីដា។

 

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

 

 

ត្រង់​ឈុត​ក្ដៅ​​សាច់​នេះ លោក  អ៊ុន សិទ្ធា មិន​បាន​ប្រាប់​លំអិត​ឡើយ ប៉ុន្តែ​លោក​បាន​បង្ហើប​ត្រួសៗ​ថា នៅ​ក្នុង​រឿង “ប៉ុបពីទៅហូលីវូដ” លោក​តែង​ខ្លួន​ជា​ប្រុស​ផង ជា​ភេទ​ទី​៣​ផង ។ ក្នុង​តួអង្គ​ជា​មនុស្ស​ប្រុស លោក​មាន​ឈ្មោះ​ថា មុន្នី ហើយ​នៅ​ពេល​ដែល​ដល់​វគ្គ តែង​ខ្លួន​ជា ភេទ​ទី៣ មាន​ឈ្មោះ​ថា “ប៉ុបពី” ។ តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ត្រង់​ប្លង់​មួយ កញ្ញា ឌុច លីដា មិន​បាន​ដឹង​ថា លោក​​ជា​មនុស្ស​ប្រុស​ទេ ព្រោះ​ពេល​នោះ​លោក​បាន​តែង​ខ្លួន​ជា​មនុស្ស​ស្រី​ភេទ​ទី៣។ ដូច្នេះ ឌុច លីដា បាន​ឲ្យ​លោក​គេង​ជា​មួយ ដោយ​គិត​ថា ជា​ភេទ​ទី៣។ គ្រា​នោះ​ហើយ​ដែល​លោក​មាន​អារម្មណ​ផ្លូវ​ភេទ​ជា​មួយ​តួឯក​ស្រី ដែល​នាំ​ឲ្យ​មាន​ឈុត​ក្ដៅ​សាច់​នោះ។

 

លោក  អ៊ុន សិទ្ធា សូម​មិន​បង្ហាញ​លំអិត​​ជាង​នេះ​ទៀត​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សាច់​រឿង​ទាំង​មួល  ដោយ​លោក​ស្នើ​ឲ្យ​ទស្សនិកជន​រង់ចាំ​ទស្សនា ពេល​ដែល​​ខ្សែភាពយន្ត​មួយ​នេះ ចាក់​បញ្ចាំង​ចុះ។

 

តារា​រូប​នេះ​លើក​ឡើង​ថា ដោយសារ​តែ​កន្លង​មក លោក​មិន​​ធ្លាប់​សម្ដែង​រឿង​ជា​ភេទ​ទី៣ ការ​សម្ដែង​មាន​ភាព​លំបាក​ខ្លះៗ  តែ​បែប​នេះ​​ក្ដី​ ដោយ​មាន​ការ​បង្ហាត់​បង្ហាញ​ពី​ក្រុម​ភេទ​ទី៣​​ជា​ច្រើន​ចូល​រួម​សម្ដែង​ជា​មួយ  ការ​សម្ដែង​របស់​លោក​មិន​ចោទ​ជា​បញ្ហា​ឡើយ។ លោក សង្ឃឹម​យ៉ាង​មុតមាំ​ថា ខ្សែភាពយន្ត​មួយ​នេះ នឹង​ទទួល​បាន​គាំទ្រ​ច្រើន​ជាក់​ជា​មិន​ខាន ត្បិត​អី​រឿង​មួយ​នេះ​ អ្នក​ដឹក​នាំ​បាន​​សម្រិតសម្រាំង​ជា​ខ្លាំង ហើយ​​តារា​សម្ដែង​ក៏​​សុទ្ធតែ តារា​​ល្បី​ៗ​ស្រាប់។

 

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ តារា​សម្ដែង​នៅ​ក្នុង​រឿង​មាន​ដូច​ជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ  និង​​តារា​កិត្តិយស ជា​ច្រើន​នាក់​ទៀត។ អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ ត្រូវ​សម្ដែង​ជា​ភេទ​ទី ៣ ។

 

រឿង​មួយ​នេះ​ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ក្រោយ​ពី​ថត​ចប់ រឿង​មួយ​នេះ​​គ្រោង​ចាក់​បញ្ចាំង​​នៅ​ដើម​ឆ្នាំ ២០១៦ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ៕

 

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

 

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

 

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

 

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី

 

អត្ថបទ៖ ខុត សីហា