ក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បង្ហាញវត្តមានវគ្គបន្តនៃពាន Soccer League

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆិកា នៅទីលាន បាល់ទាត់ពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍ប្រកួត ពានរង្វាន់ Soccer League លើកទី៣ ឆ្នាំ២០១៥ ក្រុមបាល់ទាត់មិនអាជីពរបស់គ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បាន ឡើងទៅវគ្គ៣២ក្រុម បន្ទាប់ពីក្រុមមួយនេះបានយកឈ្នះក្រុមបាល់ទាត់អេជ អេហ្វស៊ី ក្នុងលទ្ធផលបច្ចេកទេស ៤-១ ខណៈក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ក៏បានយកឈ្នះក្រុមបាល់ទាត់ចលនាយុវជនកម្ពុជាក្រុម១៥៧ ដោយ លទ្ធផល ២-០ ដែរនោះ ។

ចំណែកការប្រកួតវគ្គជម្រុះ៤៧ក្រុមនេះ ក្រុមដែលប្រកួតឈ្នះ ត្រូវឡើងឈរចាំវគ្គ៣២ក្រុមដោយស័្វយប្រវត្តិ ហើយក្រុម ប្រកួតចាញ់ត្រូវបន្តប្រកួតទៀត ចំពោះក្រុមដែលឈ្នះត្រូវបន្តដដែល ដើម្បីស្វែងរកកៅអីសម្រាប់វគ្គ៣២ក្រុមដែរ ។

សម្រាប់នៅថ្ងៃទី៣ មាន៥ប្រកួតគឺ ក្រុមបាល់ទាត់ដូនភ្នំពេញហ៊្វូតប៊ល បានចាញ់ក្រុមបាល់ទាត់រ៉ូលលីងសូរិយា លទ្ធ ផល ១-៣ ក្រុមបាល់ទាត់អាណាចក្របៃតង ឈ្នះក្រុមបាល់ទាត់សាលខណ្ឌទួលគោក លទ្ធផល ៦-៣ ចំពោះក្រុម បាល់ទាត់អាកាសចរណ៍ស៊ីវិល បានលេងចាញ់ក្រុមបាល់ទាត់អេន ធី ស្ព័ត អេហ្វស៊ី លទ្ធផល ៣-៥ ក្រុមបាល់ទាត់ វិទ្យាស្ថានវ៉ាន់ដា ចាញ់ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តស្វាយរៀង លទ្ធផល ១-៥ និងក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រ ឈ្នះក្រុមបាល់ទាត់ណារីតាអេហ្វស៊ី លទ្ធផល ៥-២ ។

រីឯថ្ងៃទី៤ វិញក៏មាន៥ប្រកួតដែរ៖ ក្រុមបាល់ទាត់គ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ ឈ្នះក្រុមបាល់ទាត់អេជ អេហ្វស៊ី ក្នុងលទ្ធផល ៤-១ គ្រាដែលក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកំពង់ឆ្នាំងក៏បានយកឈ្នះក្រុមបាល់ទាត់ចលនា យុវជនកម្ពុជា១៥៧ ដោយលទ្ធផល ២-០ ចំពោះក្រុមបាល់ទាត់ព្រែកជ័យកីឡា ឈ្នះក្រុមបាល់ទាត់វ៉ាល់រ៉ូលីន លទ្ធផល ៤-២ រីឯក្រុមបាល់ទាតឱម៉ាល់ ឈ្នះក្រុមបាល់ទាត់ព្រីមៀមស្ព័តក្លឹប លទ្ធផល ៤-៣ និងក្រុមបាល់ទាត់យុវជនកសិកម្ម ឈ្នះក្រុមបាល់ទាត់ស្ព័តហ្វេនក្លឹប ដោយលទ្ធផល ៩-០ ៕

ក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បង្ហាញវត្តមានវគ្គបន្តនៃពាន Soccer League

ក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បង្ហាញវត្តមានវគ្គបន្តនៃពាន Soccer League

ក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បង្ហាញវត្តមានវគ្គបន្តនៃពាន Soccer League