Justin Bieber ប្រាប់ថា​មិនអាច​បញ្ឈប់​ចិត្ត​ស្រឡាញ់ Selena Gomez ឡើយ​

Sanofi

​តើ​មាន​អ្នកណា​មិនដឹង​ពី​រឿងរ៉ាវ​ស្នេហា​រវាង Justin Bieber និង Selena Gomez នោះ ? ថ្វីបើ​ពួកគេ​ទាំង ពីរបាន​បែក​គ្នា​យូរហើយ​ក្តី ក៏​នៅតែមាន​ព័ត៌មាន​ត្រូវរ៉ូវ​គ្នា​វិញ​យ៉ាង​ញឹកញាប់ ហើយ​អ្វី​ដែលជា​ចំណុច​ទាក់ទាញ ពេល​ថ្មីៗ​នេះ គឺ Justin បាន​សារភាពថា ខ្លួន​នៅតែ​ស្រឡាញ់ Selena ដដែល ។ ​នៅក្នុង​កិច្ចសម្ភាសន៍​កាលពីពេល​ថ្មីៗ​នេះ Justin បាន​លើក​និយាយ​ពី Selena ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​លោក​ស្រឡាញ់​បំផុត ហើយ​លោក​ក៏​មិនអាច​បញ្ឈប់​ចិត្ត​ស្រឡាញ់ ហើយ​មិន​ខ្វល់ ពី​នាង​ឡើយ ។

លោក​បាន​បន្ថែមទៀតថា ការបញ្ចប់​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង អតីត​មិត្តស្រី គឺ​ដោយសារ​មិនអាច​យល់ចិត្ត​គ្នា​បន្តបាន ហើយ​ប្រសិនបើ​បន្ត​នឹងធ្វើ​ឲ្យ​ឈឺចាប់​រៀងៗ​ខ្លួន តែ​យ៉ាងណាក្តី​លោក និង នាង​នៅតែ​គោរព​គ្នា​ទៅវិញទៅមក​ដដែល ។​

គួរ​រំឭក​ដែរ​ថា Justin និង Selena បាន​ស្រឡាញ់គ្នា​អស់​រយៈពេល ៤ ឆ្នាំ ហើយ​បាន​បែក​គ្នា​កាលពី​ឆ្នាំ ២០១៤ ដែល​ពេលនោះ​អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ឈឺចាប់ ហើយ​សុទ្ធតែ​ធ្លាប់​ច្រៀង​ចម្រៀង​សម្តៅ​ឲ្យ​គ្នា​ទៅវិញ ទៅមក ។ចាំមើល​តើ Selena នឹងមាន​ប្រតិកម្ម​បែបណា​ចំពោះ​សម្តី​អតីត​មិត្ត​ប្រុស​ជាទី​ស្រឡាញ់​របស់​នាង ?
​ថា​វរិ​ទ្ធ​
​ 

  

Related