អ្នក​ជំនាញ​ទម្លាយ​អាថ៌កំបាំង​ផន ជួយ​ឲ្យ​ស្បែក​មុខ​មាន​សំណើម និង​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​

អ្នក​ជំនាញ​ទម្លាយ​អាថ៌កំបាំង​ផន ជួយ​ឲ្យ​ស្បែក​មុខ​មាន​សំណើម និង​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​

ស្បែក​មុខ​គឺ​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​របស់​យើង​ដែល​ត្រូវ​ប៉ះ​ពាល់​នឹង​សារធាតុ​កខ្វក់​ក្នុង​បរិយាកាស​ រួម​ទាំង​អាកាសធាតុ​ក្តៅ​ត្រជាក់​ជា​ប្រចាំ។ ចំណុច​ដំបូង​នៃ​ការ​ផ្ដោត​អារម្មណ៍​របស់​មនុស្ស​គ្រប់​រូប​នេះ​ ប្រសិន​បើ​ពុំ​មាន​ការ​យល់​ដឹង និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​នោះ​ទេ​ គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​សម្រាប់​យុវតី។

 

ទំព័រ​សុខភាព និង​សម្រស់​របស់ Sabay ថ្ងៃនេះ នឹង​ផ្ដល់​នូវ​រូបមន្ត​ពិសេស​ក្នុង​ការ​ជួយ​ឲ្យ​ស្បែក​មុខ​ ស្រស់​ស្អាត​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​គ្រប់​រដូវ​កាល​តាម​រយៈ​ការ​បក​ស្រាយ​ពី​អ្នក​ជំនាញ​របស់​ផន គឺ​លោកស្រី វណ្ណរី តំណាង​ផ្នែក​ទីផ្សារ​របស់​ផលិតផល​ផន៖

 

អ្នក​ជំនាញ​ទម្លាយ​អាថ៌កំបាំង​ផន ជួយ​ឲ្យ​ស្បែក​មុខ​មាន​សំណើម និង​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​

 

Sabay៖ ដោយសារ​ចាប់​ពី​ខែ​វិច្ឆិកា​នេះ គឺ​ជា​រដូវ​រងា ចាប់​ផ្តើម​មាន​ធ្លាក់​ខ្យល់​ពី​ជើង​មក​បណ្តើរ​ៗ តើ​លោក​ស្រី​អាច​ជម្រាប​ជូន​ដល់​បង​ប្អូន​ស្រ្តី ជា​ពិសេស​យុវតី​យើង​បាន​ទេ តើ​ត្រូវ​ថែរក្សា​ស្បែក​ មុខ​ដោយ​របៀប​ណា?

លោកស្រី វណ្ណរី៖ បម្រែបម្រួល​អាកាសធាតុ ជា​ពិសេស​ក្នុង​ខែ​ធ្លាក់​ខ្យល់​ អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​ស្បែក​ ដូចជា​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​ ស្ងួត និង​បែក​ស្រកា​ជាដើម​ ហេតុ​នេះ​ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ដោយ​ខាន​មិន​បាន។​ វិធី​នៃ​ការ​ថែទាំ​មាន​ពីរ​ប្រភេទ​ គឺ​ថែទាំ​តាម​បែប​ធម្មជាតិ ដោយ​ការ​ទទួល​ទាន​ទឹក បន្លែ និង​ផ្លែឈើ​ឲ្យ​ច្រើន គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​ផលិតផល​ជំនួយ​ស្បែក​មុខ​ដែល​មាន​ជាតិ​សំណើម។

 

Sabay៖ ទន្ទឹម​នឹង​ការ​ថែរក្សា​ស្បែក​មុខ តើ​ត្រូវ​ជ្រើសរើស​ផលិតផល​អ្វីខ្លះ​សម្រាប់​ថែរក្សា​ស្បែក​មុខ?

លោកស្រី វណ្ណរី៖ ផលិតផល​សម្រាប់​ថែរក្សា​មុខ​មាន​ពីរ​ប្រភេទ គឺ​ត្រូវ​ប្រើ​ហ្វូម​លាង​សម្អាត​មុខ​ បន្ទាប់​មក​ត្រូវ​ប្រើ​ក្រែម​ការពារ​ស្បែក​មុខ​ដែល​អាច​ផ្តល់​សំណើម​ និង​ការពារ​ស្បែក​មុខ​ពី​កំដៅ​ថ្ងៃ​ផង​ដែរ។ សម្រាប់​មិត្ត​យុវវ័យ​ដែល​ចង់​បាន​ស្បែក​មុខ​ស្អាត ស ទន់​រលោង​ អាច​សាកល្បង​ប្រើប្រាស់​ផលិត​ផល ក្រែម​លាប​មុខ​ផន សម្រាប់​ផ្តល់​សំណើម​ និង​ហ្វូម​លាង​មុខ​ដែល​មាន​ជាច្រើន​ប្រភេទ​ សម្រាប់​តម្រូវ​តាម​ប្រភេទ​ស្បែក​មុខ​ផង​ដែរ។ ចំពោះ​វិធី​ប្រើ មិន​មាន​អ្វី​ពិបាក​ទេ​ គឺ​ត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​មួយ​ថ្ងៃ​១ ទៅ​២​ដង (ពេល​ព្រឹក និង​ពេល​យប់) ជាមួយ​នឹង​ហ្វូម​លាង​មុខ​ផន ដោយ​ដុស​ថ្នមៗ​នៅ​លើ​ស្បែក​មុខ ហើយ​លាង​សម្អាត​មុខ​ដោយ​ទឹក​ស្អាត​ រួច​ជូត​នឹង​កន្សែង​ពោះ​គោ​ទន់ៗ​ បន្ទាប់​មក​លាប​ក្រែម​លាប​មុខ​ផន (ក្រែម​លាប​មុខ​ពេល​ព្រឹក និង​ពេល​យប់) ជា​ការ​ស្រេច​។

 

Sabay៖ ហេតុ​អ្វី​បាន​ផលិត​ផល​ ផន ល្អ​ចំពោះ​ស្បែក​មុខ? ក្រៅ​ពី​ជួយ​ឲ្យ​ស្បែក​មុខ​ស ទន់ រលោង តើ​វា​មាន​អ្វី​ជា​ពិសេស​?

លោកស្រី វណ្ណរី៖ ផន​ផ្សំ​ឡើង​ពី​រូបមន្ត Provitamin B3 ដែល​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​កាត់​បន្ថយ​ស្នាម​ អុជ​ខ្មៅ​ និង​ជួយ​ឲ្យ​ស្បែក​មុខ​ទន់ មាន​សំណើម និង​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​។ លើស​ពី​នេះ ក្រែម​លាប​មុខ ផន (សម្រាប់​ពេល​ព្រឹក) ក៏​មាន​សារធាតុ​ការពារ​ស្បែក​មុខ​ពី​កំដៅ​ថ្ងៃ SPF18 ផង​ដែរ។

 

Sabay៖ តើ​អតិថិជន​អាច​រក​ទិញ​ផលិតផល​ទាំង​នេះ​នៅ​ទី​ណា​បាន? សម្រាប់​រដូវ​រងា​នេះ​ តើ​ផលិតផល​ផន​មាន​អ្វី​ជា​ពិសេស​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ចាស់ និង​ថ្មី?

លោកស្រី វណ្ណរី៖ ជា​ការ​ងាយ​បំផុត មិត្តៗ​យុវតី​អាច​រក​ទិញ​ផលិតផល​ផន បាន​នៅ​តាម​ទីផ្សារ​ទូទាំង​ប្រទេស ឬ​នៅ​តាម​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma ឬ​នៅ​តាម​តូប​ថែរក្សា​សម្រស់​របស់​ផន។

 

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ទាំងអស់ រាល់​ការ​ទិញ​ផលិតផល​ផន និង​វ៉ាសឺលីន​ នឹង​ទទួល​ការ​ផ្តល់​ជូន​ពិសេស គឺ​ទិញ​១ ថែម​១ ឬ​ក៏​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ ដូចជា កាបូប Makeup ផន​ អាវយឺត ឆ័ត្រ កាបូប​យួរ កន្សែងបង់ក ជាដើម៕

 

អ្នក​ជំនាញ​ទម្លាយ​អាថ៌កំបាំង​ផន ជួយ​ឲ្យ​ស្បែក​មុខ​មាន​សំណើម និង​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​

 

អ្នក​ជំនាញ​ទម្លាយ​អាថ៌កំបាំង​ផន ជួយ​ឲ្យ​ស្បែក​មុខ​មាន​សំណើម និង​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​