កូន​​មហា​សេដ្ឋី​លេខ​១​នៅ​ចិន​​​ ចូលក្លិប​​មួយ​យប់​អស់​ជាង​៣​ម៉ឺន​ដុល្លារ​


កូន​​មហា​សេដ្ឋី​លេខ​១​នៅ​ចិន​​​ ចូលក្លិប​​មួយ​យប់​អស់​ជាង​៣​ម៉ឺន​ដុល្លារ​

កូន​ប្រុស​​សំណព្វ​ចិត្ត​​តែ​មួយគត់​​របស់​អ្នក​​ជំនួញ​​មាន​ជាង​គេ​ក្នុង​ប្រទេស​ចិន លោក វ៉ាង ជាន​លីន ថ្មី​ៗ​នេះ​ត្រូវ​បាន​សារព័ត៌មាន​​ក្នុង​ស្រុក​ចិន​ជា​ច្រើន​ចាប់​អារម្មណ៍​ ក្រោយ​​ពី​​ឃើញ​​​​​​​​​ចូល​ក្លិប​កម្សាន្ត​ម្តង​ចំណាយ​លុយ​អស់​​​​ជាង​៣​ម៉ឺន​ដុល្លារ។

 

កូន​​មហា​សេដ្ឋី​លេខ​១​នៅ​ចិន​​​ ចូលក្លិប​​មួយ​យប់​អស់​ជាង​៣​ម៉ឺន​ដុល្លារ​
 

តាម​សារព័ត៌មាន Shanghaiist​ យុវជន​ វ៉ាង ស៊ីខុង អាយុ​២៧​ឆ្នាំ​​ដែល​មាន​ឪពុក​ជា​អ្នក​មហា​សេដ្ឋី​ប្រាក់​ពាន់​លាន ​​​មាន​ជាង​គេ​​នៅ​ចិន​រក​ស៊ី​ខាង​​អចលនទ្រព្យ​ និង​​រោងភាពយន្ត​​នោះ បាន​ទៅ​ចូល​ក្លិប​កម្សាន្ត​​ល្បី​មួយ​កន្លែង​ ក្នុង​សង្កាត់​ Sanlitun ទីក្រុង​ប៉េកាំង។ គេ​បាន​រក​ឃើញ​ថា​ យុវជន​​​​រូប​នេះ​ ​​បាន​ចាយ​លុយ​ដល់​ទៅ​ ២​សែន​យាន់ ( ៣១៥៣០​ដុល្លារ) សម្រាប់​នំ​ចំណី ​និង​ភេសជ្ជៈ​ញ៉ាំ​លេង​​​ និង​​កន្លែង​ VIP នៅ​ក្នុង​ក្លិប។

 

រូប​ភាព​​កូន​ប្រុស​លោក វ៉ាង ជាន​លីន ពាក់​អាវ​​ និង​មួក​ខ្មៅ ជា​មួយ​មិត្តភ័ក្ដិ​ស្រីៗ បាន​​ធ្វើ​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍​ជាខ្លាំង។

 

សម្រាប់ ស៊ីខុង​ ការ​ចាយ​លុយ​ប៉ុណ្ណោះ​ជា​រឿង​ធម្មតា​ទេ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​រូប​គេ​ក៏​បាន​បង្អួត​​​នាឡិកា​ដៃ​ Apple តម្លៃ​ថ្លៃ​ពីរ​គ្រឿង​ក្នុង​គណនី​​បណ្តាញ​សង្គម​ Weibo របស់​សត្វ​សុនខ​គេ​ផង​ដែរ ដែល​តម្លៃ​មួយ​គ្រឿង​គឺ​ ១២៦ ០០០​យាន់ (១៩៨៦៤ ដុល្លារ) ។

 

កូន​​មហា​សេដ្ឋី​លេខ​១​នៅ​ចិន​​​ ចូលក្លិប​​មួយ​យប់​អស់​ជាង​៣​ម៉ឺន​ដុល្លារ​
 

កាល​ពី​ខែ​​មករា​ កន្លង​មក សារព័ត៌មាន​បាន​បង្ហាញ​ថា​កូន​អ្នក​មាន​ខាង​លើ​ក៏​បាន​ជួល​រមណីយដ្ឋាន​ទាំង​មូល​មួយ​កន្លែង​ក្នុង​ក្រុង​ Sanya ដើម្បី​ធ្វើ​ខួប​កំណើត​ខ្លួន​ឯង។ ក្នុង​ថ្ងៃ​ខួប​កំណើត​ក៏​មាន​អញ្ជើញ​ក្រុម​ចម្រៀង​កូរ៉េ T-ara ឲ្យ​មក​ច្រៀង​​កំដរ​អារម្មណ៍​ខ្លួន​ឯង​ និង​ភ្ញៀវ​ផង​ដែរ។

 

បច្ចុប្បន្ន ស៊ីខុង ជា​​​ម្ចាស់​ក្រុមហ៊ុន​​​​មួយ​ ហើយ​កាល​ពី​ខែ​មុន ​​សារពត៌មាន​ក៏​បាន​ចាប់​អារម្មណ៍​លើ​រូប​គេ​ក្រោយ​​​​​​​​បាន​​ក្លាយ​ជា​​អ្នក​កំដរ​ក្នុង​ថ្ងៃ​អាពាហ៏ពិពាហ៍​របស់​តារា​ហុងកុង​ Angelababay និង តារា Huang Xiaoming៕

 

ចុចអាន៖ កូន​សេដ្ឋី​​ស្វីស​ចង់​​បាន​ឡាន​​​ថ្មី​ ដុត Ferrari មួយ​​ចោល​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist ​​​​​​​​​​​​​​