លោក លឹម គានហោ បញ្ជាឲ្យក្រុមការងារ ចុះបូមទឹកសង្គ្រោះស្រូវវស្សា នៅខេត្តកំពត និងតាកែវ ដែលកំពុងខ្វះខាត

កំពត-តាកែវ : ថ្លែងនៅក្នុងពេល ចុះពិនិត្យការងារ អន្តរាគមន៍សង្គ្រោះស្រូវ នៅក្នុងខេត្តកំពត នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ លោក គួច វេងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ខេត្តកំពត មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប៉ុន្តែមិនបានរាយប៉ាយគ្រប់កន្លែងនោះទេ ជាហេតុធ្វើឱ្យប៉ះពាល់ ផ្ទៃដីស្រូវវស្សា ដែលប្រជាកសិករ ទើបតែធ្វើការដាំដុះប្រមាណជាង ១.០០០ ហិកតា ក្នុងស្រុក កំពង់ត្រាច និងស្រុកបន្ទាយមាស ។

លោក គួច វេងស្រ៊ុន បានបន្តថា ឆ្លើយតបទៅនឹងបញ្ហានេះ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជា មកមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ឱ្យចុះអន្តរាគមន៍សង្គ្រោះភ្លាមៗ ដោយប្រើប្រាស់នូវ ទឹកដែលយើងបម្រុងទុក ព្រមទាំងចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង ចុះមកពិនិត្យ និងជួយលើ ការងារនេះបន្ថែមទៀត ។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការងារអន្តរាគមន៍សង្គ្រោះស្រូវវស្សាចុងដៃខាងលើ ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹក ខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង បូមយកទឹកពីព្រែកតន់ហន់ ទម្លាក់ចូលប្រឡាយ មេព្រែកក្រឹស ដើម្បីនាំទឹក មកស្រោចស្រពស្រូវវស្សាប្រមាណ ៥០០ ហិកតា ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច និងស្ថានីយបូម ទឹកហ៊ុនសែនទី ៤៥ បូមយកទឹកពីស្ទឹងទូកមាស ទម្លាក់ចូលប្រឡាយស្ថានីយហ៊ុនសែនទី៤៥ទូកមាស ដើម្បីនាំទឹកមកស្រោចស្រពស្រូវវស្សាប្រមាណ ៦០០ ហិកតា ក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។

ដោយឡែក ការងារបូមយកទឹកពីទន្លេបាសាក់មកបញ្ចូលក្នុងអាងទឹកដងខ្ញម សម្រាប់ផ្គត់ផ្គង់ផ្ទៃដី ស្រូវរដូវប្រាំងរបស់ប្រជាកសិករ ប្រមាណ ៥០០ ហិកតា ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ និងឃុំស្រងែ ស្រុកទ្រាំង ត្រូវបានលោក គួច វេងស្រ៊ុន បញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានដាក់ឱ្យដំណើរ បូមដោយប្រើប្រាស់ម៉ាស៊ីនខ្នាតមធ្យម (៦៥សេះ) ចំនួន ០៦ គ្រឿង មកដល់ពេលនេះ ទឹកក្នុងអាង ដងខ្ញម កើនឡើងបានប្រមាណ ៤០ភាគរយហើយ ខណៈប្រជាកសិករកំពុងទាញយកទៅ ប្រើប្រាស់ក្នុងការ សាបព្រោះ ដកស្ទូងដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗ ។ លោកបន្តថា ការងារបូមទឹកបញ្ចូលអាងដងខ្ញមនេះ នឹងបន្តរហូតដល់ទឹកទន្លេស្រកផុត ៕