ប្រទះឃើញ សាកសព​បុរស​ម្នាក់ អណ្តែត​ទឹកស្រះ​នៅ​ត្រពាំងរូង

កោះកុង: ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សាកសព​បុរស​ម្នាក់ អណ្តែត​ទឹកស្រះ កាលពី​វេលាម៉ោង​ប្រមាណ​៧ ព្រឹក​ថ្ងៃទី​៥  ខែវិច្ឆិការ ឆ្នាំ​២០១៥  ស្ថិតនៅ​ចំណុច​ចំការ លោកសេង ឧ​ធេ​ន​ក្នុងភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។​

​បើតាម​មន្ត្រី អាវុធហត្ថ​ស្រុក​កោះកុង ស្រុក​កោះកុង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលបាន​កង់​ទឹកស្រះ​ស្លាប់ មាន ឈ្មោះ អាត តាំង ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅ​ស្ថិតនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មូលហេតុ​បណ្តាលមកពីស្រវឹងស្រា ដើរ​ធ្លាក់​ចូលក្នុង​ស្រះ​លង់​ស្លាប់ ដោយ​គ្មាន​អ្នកណា​ដឹង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​កង​រាជ អាវុធហត្ថ​ស្រុក​កោះកុង បានសហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំងរូង លោក​មេភូមិ​ត្រពាំងរូង បាន​ចុះទៅ​ត្រូតពិនិត្យ​សាកសព នៅ​ចំណុច​ចំការ លោក សេង ឧ​ធេ​នស្ថិតនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ហើយ​បាន​សន្និដ្ឋាន​​ថា សព​បុរស​ខាងលើ​ពិតជា​ស្លាប់ ដោយ​លង់ទឹក​ប្រាកដ​មែន មិន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម អ្វីនោះទេ ហើយ​បាន​ប្រគល់ជូន ក្រុមគ្រួសារ​យកទៅ​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រទះឃើញ សាកសព​បុរស​ម្នាក់ អណ្តែត​ទឹកស្រះ​នៅ​ត្រពាំងរូង