អូស្ត្រាលីពង្រឹង​ការ​​ប្រយុទ្ធ​​នឹងការ​ផ្គត់ផ្គង់​ថវិកា​ភេរវកម្ម និង​ការ​លាង​លុយកខ្វក់

លោក Michael Keenan រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌អូស្ត្រាលី មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​កំពូល​ប្រឆាំង​អំពើភេរវកម្ម​ក្នុង​តំបន់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ នឹង​ពិភាក្សា​អំពី​មធ្យោបាយ​បញ្ឈប់​ការ​ហូរលុយ​​ចូល​ដល់​ដៃ​អង្គការ​ក្រុម​ភេរវជន។