​​វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្នុង​​វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ ​ដែល​​បាន​បញ្ចប់​​នៅ​​ស្រុក​​ស្វាយចេក​ និង​ស្រុក​ថ្មពួក​ ​ដែល​មាន​​អ្នក​​ចូលរួម​ចំនួន​៤០០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ វិច្ឆិកា ២០១៥ ​​នៅ​សាលា​ស្រុក​ស្វាយចេក ។​

​នៅ​​ក្នុង​វេទិកា​ខាង​លើ​នេះ​ដែរ ​ប្រជាពលរដ្ឋ​​​ចោទសួរ​​ទៅ​​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​គ​ណៈអភិបាលខេត្ត​​​ចំនួន​៥​សំណួរ ​ទី១.បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​កើត​មាន​ច្រើន​ក្នុងភូមិ​/​ឃុំ​ តែ​សមត្ត​កិច្ច​បង្ក្រាបមិន​ចេះ​អស់ ។​ ទី២.​ល្បែងស៊ីសង​ក៍​កំពុង​កើត​មាន​​យ៉ាង​អនាធិបតេយ្យ​​ហេតុ​អ្វីសមត្ថកិច្ច​មិន​អើពើ? ទី៣.​ក្រុម​បង​តូច​បងធំ​កាប់​ចាក់​គ្នា​នៅ​ក្នុង​ពិធី​ផ្សេង​ៗ​​ជា​​បន្ត​បន្ទាប់​ ទី​៤.​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​គ្រោះថ្នាក់​រាល់ថ្ងៃ​ខ្វះ​ការ​អប់រំ​​ពី​មន្ត្រី​នគរ​បាល​ជំនាញ​តាម​ដ្ឋា​ន ។ ​​និង​ទី៥.​​សំណូមពរ​សុំ​ឱ្យ​​អាជ្ញាធរ​​​​ជួយ​រក​ទីផ្សា​រស្រូវ​ និង​ដំឡូង​មី ​ឱ្យ​ពួក​គាត់​ផង ​កុំឱ្យ​​ឈ្មួញ​ក្នុងស្រុក​​ឱ្យ​តម្លៃ​តាមតែ​ថា​​ ​​។

លោក អ៊ុ​ង  អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ ​ក្រោយ​ពី​ស្តាប់​សំណួរ ​និង​សំណូមពរ​​​របស់​​ប្រជា​ពលរដ្ឋ​រួច​មក ​លោកសុំ​ឱ្យ​​​​មន្ត្រី​ជំនាញ​​របស់​មន្ទី​រពាក់ព័ន្ធ​​​​នានា​ ​ជួយ​​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​​នៅ​ក្នុង​វេទិកា​ ​​​ហើយ​​មន្ត្រី​មន្ទី​រពាក់ព័ន្ធ​ និង​សមត្ថកិច្ច​ ត្រូវ​ទទួលយក​សំណូមពរ​ពី​ប្រជា​ពលរដ្ឋ ​​និ​ងយក​ទៅ​​អនុវត្ត​ធ្វើ​ឱ្យ​​បានល្អ​ប្រសើរ​​ ​ដូច​ជា​​ រក​ទីផ្សារ​ស្រូវ ​លុប​បំបាត់​​ការ​ជួញដូរ​គ្រឿងញៀន ទប់​ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​ ​​ការពារ​​តំបន់​​ដែល​ជា​ជម្រក​សត្វព្រៃ​រនាម​ដូន​សំ និង​​​ព្រៃ​ធម្មជាតិ​ប្រាសាទបន្ទាយឆ្មារ​ ​៕​