ខណៈ​នេះ​ អគ្គិភ័យ​កំពុង​​​​បំផ្លាញ​ផ្ទះប្រជា​​ពលរដ្ឋ​នៅ​​​​ក្រុង​ពោធិ៍សាត់​

​ខេត្ត​ពោធិ៍សាត់ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​​ព័ត៌មាន​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​​អគ្គិភ័យកំពុង​​ឆាប​ឆេះ​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​​​​១​ខ្នងដែល​មាន​ទំហំ​៦ម៉ែត​គុណ​៦ម៉ែត្រ​​​យ៉ាង​សន្ធោសន្ធៅ ស្ថិតនៅ​ភូមិ​ពាមញែក​១ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ។

​ប្រភព​ព័ត៌មាន ​បាន​បន្ត​ថា ​​​ជុំវិញ​ករណី​​ភ្លើង​ឆេះ​ផ្ទះ​ប្រជា​​ពលរដ្ឋ​​ខាង​លើ​​នេះ​​មិន​ទាន់​​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​​នោះ​ទេ ​​នៅ​វេលា​ម៉ោង​​១២​និង​៤០នាទី​ថ្ងៃត្រង់​ថ្ងៃទី​៥ វិច្ឆិកា នេះ ​គេ​ឃើញ​​​កម្លាំងសមត្ថកិច្ច​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រប​ស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​កំពុង​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព