ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ពីបទ​លាក់ទុក​អាវុធ​ខុសច្បាប់

​ដោយ​៖​កង សាន់​ដា​រា​

​ខេត្តក្រចេះ​៖​កំលាំង​សន្តិសុខ​បាន​ចុះ​ឆែកឆេរ​ភូមិ​មួយកន្លែង​ហៅ​ភូមិ​ស្រែ​ថ្មី​ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ថ្ងែ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់ និង​រកឃើញ​អាវុធ​អាកា​មួយ​ដើម​មាន​គ្រាប់​២១​គ្រាប់​។​

 ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​ទីមួយ​ឈ្មោះ​ឡេ វាំង​អាំ  និង​ទី​២​ឈ្មោះ យឿ​ង វ៉ា​យ​អាំង អ្នក​ទាំងពីរ​មាន​ទីលំនៅ​ពិត​ប្រាក​ដ្ឋ​នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​គួរ​បញ្ជាក់ថា សម្ភារៈ​រឹបអូស​បាន​មាន​ម៉ូតូ​២​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​២​គ្រឿង អាវុធ​អាកា​១​ដើម​មាន​គ្រាប់​២១​គ្រាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ស្នួល និង​បន្ត​នីតិវិធី​តាមច្បាប់​៕

​    ​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ពីបទ​លាក់ទុក​អាវុធ​ខុសច្បាប់
ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ពីបទ​លាក់ទុក​អាវុធ​ខុសច្បាប់