ក្រោយអាជ្ញាធរ​ដាក់​លូ​បញ្ចៀស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​លិច​លង់​​អ្នក​ភូមិ​​អរគុណ​អ្នក​សារ​ព័ត៌​មាន​

ខេត្ត​ស្វាយ​រៀង​ ៖ នៅ​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥ នេះ​ មាន​ប្រជា​ពលរដ្ឋ​២៦​គ្រួសារ​នៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ បានមក​ថ្លែង​អំណរ​គុណ​អ្នក​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព ទូរ​ទស្សន៍ CTN និង PNN ដែល​បាន​ចុះផ្សាយអំពីទឹក​ភ្លៀង​ជន់​លិច​ផ្ទះ​របស់​ពួក​គាត់​ឱ្យ​អាជ្ញា​ធរ​ក្រុង​ស្វាយ​រៀង​បាន​ដឹង​ ហើយ​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ ​​អាជ្ញា​ធរ​ខេត្ត​បាន​ឱ្យ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​មក​កាយ​បង្ហូរ​ទឹក​ចេញ និង​ដាក់​លូ​បង្ហូរ​ទឹក​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​លិច​ទឹក​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ​នោះ​បាន​ដាក់​លូ​រំដោះ​ទឹក​ភ្លៀង​លែង​លិច​ទឹក​ដូច​មុន​ទៀត​៕