លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​

សិល្បករ​ចាប៉ីដងវែង​ដ៏​ល្បី​សុសសាយ​លោកតា ប្រាជ្ញ ឈួន និង​ពុទ្ធបរិស័ទ​មួយចំនួន នឹង​រៀបចំ​ពិធីបុណ្យ​កឋិន​ដង្ហែ​ចូល​វត្ត​សម៉​វ​ត្តី នៅ​ថ្ងៃទី ៧ ខែ វិច្ឆិកា ដែល​ត្រូវ​នឹង​ថ្ងៃទី ១១ រោជ ខែអស្សុជ ឆ្នាំមមែ សប្តស័ក​ព​.​ស ២៥៥៩ ។

​តាមរយៈ​សារព័ត៌មាន​ថ្មីៗ លោកតា ប្រាជ្ញ ឈួន បាន​ថ្លែងថា រូបលោក​ចង់​ឲ្យ​សិល្បករ​ខ្មែរ មានដូចជា អ្នកស្រី ខាត់ សុ​ឃីម លោក សុះ ម៉ាច លោក ព្រាប សុវត្ថិ កញ្ញា ស៊ុន ស្រី​ពេជ្រ និង​លោក ខេមរៈ សិរីមន្ត​ជាដើម​ចូលរួម​ក្នុង​កម្មវិធី​បុណ្យកឋិន​របស់លោក​នៅ​ថ្ងៃអាទិត្យ ទី ៧ ខែ វិច្ឆិកា ខាងមុខ​។ « តាមរយៈ​សារព័ត៌មាន​ថ្មីៗ​នេះ តា​ចង់​ឲ្យ​សិល្បករ​ទាំងនោះ គាត់​មក​ច្រៀង​ពេល​ថ្ងៃបុណ្យ​កឋិន​តា​។ តែ​តា​គ្មាន​លុយ​ជួល​ពួកគេ​ទេ បើ​ពួកគេ​មក តា​អរ ហើយនឹង​បានធ្វើ​បុណ្យ​ធ្វើ​ទាន​ផង​។ តែបើ​គេ​មិន​មក​ក៏​មិន​អី​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សិល្ប​ករ​ចាប៉ីដងវែង​វ័យ ៨០ ឆ្នាំ​ខាងលើ​។

​មិន​ត្រឹមតែ​សិល្បករ​ទេ លោកតា ប្រាជ្ញ ឈួន ក៏​សូម​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ណា ដែលមាន​សទ្ធា​អាច​ចូលរួម​ក្នុង​ពិធីបុណ្យ​កឋិន​នេះ​ផងដែរ​។

​សូមបញ្ជាក់ថា ពិធីបុណ្យ​កឋិន​នេះ នឹង​ប្រារព្ធ​ឡើង​នៅក្នុង​បរិវេណ​វត្ត​សម៉រ​វ​ត្តី ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ក្នុងចំណោម​អ្នក​ផ្តើមបុណ្យ​ជាច្រើន ក៏មាន​ឈ្មោះ​លោកតា ប្រាជ្ញ ឈួន ផងដែរ​។​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​
លោកតា ប្រាជ្ញ ឈួន ចង់ឃើញ​សិល្បករ និង​ប្រជាជន​ចូលរួម​បុណ្យកឋិន​របស់លោក​

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​