លោក ហ៊ុន សែន ៖«​ខ្ញុំ​លេង​ទូក​តាំងពី​តូច​សឹង​ក្លាយជា​គ្រូ​ទូក​»

​ពី​ពិធី​សម្ភោ​ធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៣ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បែប​ចំអក​ឲ្យ​អ្នក​រិះគន់​ខ្លួន​ទៅ​ដាក់ពាក្យ​ប្រកួត​អុំទូក​នៅ​កម្រិត​ទឹក​ទាប​(​ជាង​៤​ម៉ែត្រ​)​នេះ ដោយ​លោក​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​កំណត់​រយៈ​ចម្ងាយ​១៧០០​ម៉ែត្រ​ដូច​សព្វដង​។​លោក ហ៊ុន សែន អះអាងថា លោក​ធ្លាប់​លេង​ទូក​តាំងពី​នៅ​ក្មេង ដែល​សឹង​នឹង​អាច​ក្លាយជា​គ្រូ​ទូក​បានដែរ ដូច្នេះ​លោក​ដឹងថា បើ​អ្នកណា​ចង់​សាក​ប្រណាំងទូក​កម្រិត​ទឹក​ទាប ក្នុង​រយៈ​ចម្ងាយ​១៧០០​ម៉ែត្រ​នេះ គឺ​មានតែ​អុំទូក​«​ដាច់ខ្យល់​ងាប់​»​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​លោក​ឯក​ស្អែក​ដាក់ពាក្យ​មក ខ្ញុំ​ផ្ដល់​ហើយ​លោក​ឯង​អុំ​សាកមើល​១៧០០​ម៉ែត្រ ឲ្យ​គណៈកម្មការ​បច្ចេកទេស​ចេញពី​ក្រសួង​អប់រំ យុវជន និង​កីឡា ទៅធ្វើ​គណៈកម្មការ​បច្ចេក​ទេស ឲ្យ​អុំ​ចុះ​១៧០០​ម៉ែត្រ​អុំ​ដាច់​«​ខ្យល់​ងាប់​»​។​ខ្ញុំ​ករុណា​ខ្ញុំ​លេង​ទូក​តាំងពី​តូច​សឹង​ក្លាយជា​គ្រូ​ទូក​»​។​

​សូម​ស្ដាប់​សំឡេង​៖

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ជាមួយ​កំហឹង​ទៅ​ក្រុមអ្នកវិភាគ​ខ្លះ​ដែល​និយាយប្រាប់​សារព័ត៌មាន​ថា «​មូល​ហេតុដែល​រដ្ឋាភិបាល​លុបចោល​បុណ្យអុំទូក​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ខ្លាច​ពលរដ្ឋ​ដែល​មក​កម្សាន្ត​បុណ្យអុំទូក​មិន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ហើយ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​»​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ហៅ​ការអត្ថាធិប្បាយ​នោះ​ថា «​ជាការ​អត្ថាធិប្បាយ​បែប​ប្រមាថ និង​ព្រហើន​»​។​

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​