សម្តេច ក្រ​ឡា​ហោម ស ខេង ចេញ​បទ​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​គ្រប់​ខេត្ត​ក្រុង «ការ​ពារ​សុវ​ត្ថិ​ភាព​ ឥស្សរ​ជន​ នយោ​បាយ គ្រប់​និ​ន្នាការ»

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង មហា​ផ្ទៃ​ បាន​ចេញ​បទ​បញ្ជា​មួយ​ផ្ញើ​ជូន​គ្រប់​អភិ​បាល​រាជ​ធា​នី ខេត្ត និង​ប្រ​ធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ រាជ​ធា​នី​ខេត្ត ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចាត់​វិ​ធាន​ការ ពង្រឹង​ការ​ការ​ពារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់​សង្គម និង សុវត្ថិ​ភាព​ជូន​ដល់ ឥស្សរ​ជន​នយោ​បាយ​គ្រប់​និ​ន្នាការ​, អ្នក​ការ​ទូត និង​ធុរៈ​ជន ដែល​កំ​ពុង​រស់​នៅ លើ​ទឹក​ដី​កម្ពុជា ។ នៅលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តត្រូវខិតខំចាត់ចែងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕ ដោយ៖ ចាន់ធី