លោក​ហ៊ុន សែន៖ ផ្អាក​អុំ​ទូក មិន​មែន​ខ្លាច​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ទេ

ការ​ផ្អាកពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​ឆ្នាំ​នេះ មិន​មែន​ដោយ​សារ​តែ​​ខ្លាច​មាន​​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល ដូច​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​​តាម​សារព័ត៌មាន​នោះ​ទេ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​លូ​ដំណាក់​កាល​ទី​៣ ដែល​ជា​ជំនួយ​របស់​ជប៉ុន​។ ប្រមុខ​រដ្ឋាភិបាលកម្ពុជា បានហៅ​ការ​អត្ថាធិប្បាយ​របស់​អ្នក​វិភាគ​ទាំង​នោះ​ថា ជា​ការ​អត្ថាធិប្បាយ​បែប​ប្រមាថ និង​ព្រហើន​ ដែល​មិន​អាច​ទទួល​យក​បាន​ទេ​។