ខណៈ​នេះ​ អគ្គិភ័យ​កំពុង​​​​បំផ្លាញ​ផ្ទះ ប្រជា​​ពលរដ្ឋ​ នៅ​​​​ក្រុង​ពោធិ៍សាត់​

​ខេត្ត​ពោធិ៍សាត់ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​​ព័ត៌មាន​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​​អគ្គិភ័យកំពុង​​ឆាប​ឆេះ​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​​​​២​ខ្នង ​យ៉ាង​សន្ធោសន្ធៅ ស្ថិតនៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ។

​ផ្ទះ​២​ខ្នង​​​​​​ដែល​ត្រូវ​​ភ្លើង​ឆេះ​ខា​ង​លើនេះ ​​​ផ្ទះ​ទី១ឆេះ​​អស់​១០០% ​ដែល​មាន​ម្ចាស់​ផ្ទះ​ឈ្មោះ ថោង សូ ភេទ​ប្រុស អាយុ​​៥០ឆ្នាំ ​។ និងផ្ទះ​ទី២ឆេះ​​អស់​៩០%​​ ដែល​មាន​​​ម្ចាស់​ផ្ទះ​​ឈ្មោះ ថោង ថេត ភេទស្រី អាយុ​៤៥​ឆ្នាំ ​។

​ប្រភព​ព័ត៌មាន ​បាន​បន្ត​ថា ​​​ជុំវិញ​ករណី​​ភ្លើង​ឆេះ​ផ្ទះ​ប្រជា​​ពលរដ្ឋ​​ខាង​លើ​​នេះ​​​មូល​ហេតុ​​បណ្តាល​មក​ពី​ការ​ទុស្សេខ្សែភ្លើង​នៅ​​បន្ទប់ផ្ទះ​ឈ្មោះ ថោង សូ​ ​​​រហូត​មក​​ដល់​​ម៉ោង​​១២​និង​៤០នាទី​ថ្ងៃត្រង់​ថ្ងៃទី​៥ វិច្ឆិកា នេះ ​​គេ​ឃើញ​​​កម្លាំងសមត្ថកិច្ច​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រប​ស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​២​គ្រឿង​ កំពុង​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ៕

ខណៈ​នេះ​ អគ្គិភ័យ​កំពុង​​​​បំផ្លាញ​ផ្ទះ ប្រជា​​ពលរដ្ឋ​ នៅ​​​​ក្រុង​ពោធិ៍សាត់​
ខណៈ​នេះ​ អគ្គិភ័យ​កំពុង​​​​បំផ្លាញ​ផ្ទះ ប្រជា​​ពលរដ្ឋ​ នៅ​​​​ក្រុង​ពោធិ៍សាត់​
ខណៈ​នេះ​ អគ្គិភ័យ​កំពុង​​​​បំផ្លាញ​ផ្ទះ ប្រជា​​ពលរដ្ឋ​ នៅ​​​​ក្រុង​ពោធិ៍សាត់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត